VOV WorldVOV World
អង្គការសហប្រជាជាតិនាំចេញដំណោះស្រាយនយោបាយថ្មីសំរាប់បញ្ហា យេម៉ែន
26/10/2016 07:00
(VOV)_នាថ្ងៃទី២៥តុលា បេកសកជនពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាយេម៉ែន លោក Ismail Ould Cheikh Ahmed បានដាស់តឿន​ភាគីទាក់ទិននានា ត្រូវឯកភាពអំពីដំណោះស្រាយនយោបាយថ្មី សំដៅដោះ​ស្រាយជំលោះនៅប្រទេសយេម៉ែន។ លោក Ismail Ould Cheikh
អង្គការសហប្រជាជាតិនាំចេញដំណោះស្រាយនយោបាយថ្មីសំរាប់បញ្ហា យេម៉ែន
អង្គការសហប្រជាជាតិនាំចេញដំណោះស្រាយនយោបាយថ្មីសំរាប់បញ្ហា យេម៉ែន (VOV)_នាថ្ងៃទី២៥តុលា បេកសកជនពិសេស របស់អង្គការសហប្រជាជាតិទទួល បន្ទុកបញ្ហាយេម៉ែន លោក Ismail Ould Cheikh Ahmed បានដាស់តឿន​ភាគីទាក់ទិន នានា ត្រូវឯកភាពអំពីដំណោះស្រាយនយោបាយថ្មី សំដៅដោះ​ស្រាយជំលោះនៅប្រទេស យេម៉ែន។ លោក  Ismail Ould Cheikh Ahmed បានស្នើ​អោយក្រុមជ្រុលនិយម Houthi និងកងកម្លាំងស្មោះត្រង់ចំពោះ​ប្រធានាធិបតី លោក Ali Abdullah Saleh ត្រូវនាំចេញប្រតិកម្ម ចំពោះការផ្តើម​គំនិតនយោបាយ និងសន្តិសុខពោលខាងលើ ក្នុងរយៈពេល ប៉ុន្មានថ្ងៃទៀត មុន​នឹងវង់ចរចារថ្មីស្ដីអំពីយេម៉ែន ដោយអង្គការសហប្រជាជាតិគាំ ពារអាចនឹងដំណើការឡើងវិញ។           ដំណោះស្រាយនយោបាយនេះគឺការទទួលស្គាល់ លោក Abd Rabu Mansour Hadi  ជាប្រធានាធិបតីរបស់យេម៉ែន ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​ និងដំណើការបោះឆ្នោត  ក្រោយរយៈពេលមួយឆ្នាំ ដោយមានការឃ្លាំមើលពីសហគមន៍អន្តរជាតិ៕