VOV WorldVOV World
អង្គការសហប្រជាជាតិអំពាវនាវជម្រុញការប្រយុទ្ធប្រឆាំងភាពក្រីក្រ
17/10/2015 08:38
(VOVworld)-ក្រោមប្រធានបទ “គាំពារសង្គម បំផ្លាញ ចោលភាពក្រីក្រនៅជនបទ” អង្គ ការសហប្រជាជាតិ បានរំលឹកទិវាស្បៀងអាហារពិភពលោក
អង្គការសហប្រជាជាតិអំពាវនាវជម្រុញការប្រយុទ្ធប្រឆាំងភាពក្រីក្រ
អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon (VOVworld)-ក្រោមប្រធានបទ “គាំពារសង្គម បំផ្លាញចោលភាពក្រីក្រនៅជនបទ” អង្គការសហប្រជាជាតិបានរំលឹកទិវាស្បៀងអាហារពិភពលោក ថ្ងៃទី១៦តុលា ២០១៥ នេះតាមរយៈការអំពាវនាវសហគមអន្តរជាតិ បង្កើនការខំប្រឹងប្រែងកាត់ បន្ថយ ភាពក្រីក្រ និងកែប្រែបែបផែនផលិតកម្មនិងប្រើប្រាស់ម្ហូបអាហារ។ អគ្គ លេខា ធិការអ.ស.ប លោក Ban Ki-moon បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំពិភព លោក​ត្រូវ មានសកម្មភាពដោយសមូហភាព ក្នុងដំណើរការអនុវត្តរបៀបវារៈ អភិវឌ្ឍន៍ចីរ ភាព២០៣០ ក៏ដូចជាបណ្តាគោលដៅសហសវត្ស (SDG) ដែលអាច នឹងលុបបំ បាត់ទាំងស្រុងស្ថានភាពក្រីក្រនារយៈពេល១៥ឆ្នាំខាងមុខ។ លោក Ban Ki-moon ក៏បានអំពាវនាវឲ្យប្រមូលផ្តុំបន្ថែមដៃគូថ្មីសម្រាប់យុទ្ធនាការប្រឆាំង ភាពក្រីក្រ ពីអ្នកការទូត តារាចំរៀង កីឡាករដល់ថ្នាក់ដឹកនាំពិភពលោក៕