VOV WorldVOV World
អង់គ្លេស៖ នាយករដ្ឋមន្ត្រី Cameron ចាប់ផ្តើមបង្កើតគណៈរដ្ឋមន្ត្រីថ្មី
10/05/2015 08:55
(VOVworld) – ប​ន្ទាប់ពីដណ្តើមបានជ័យជំនះដ៏ត្រចះត្រចង ក្នុងការបោះឆ្នោតសកល កន្លងទៅ នាថ្ងៃទី ៩ ឧសភា នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បានចាប់ ផ្តើមបង្កើតរដ្ឋាភិបាលថ្មីដោយមានសមាជិកទាំងអស់នៃ គណៈបក្សអភិរក្ស។
អង់គ្លេស៖ នាយករដ្ឋមន្ត្រី Cameron ចាប់ផ្តើមបង្កើតគណៈរដ្ឋមន្ត្រីថ្មី
អង់គ្លេស៖ នាយករដ្ឋមន្ត្រី Cameron ចាប់ផ្តើមបង្កើតគណៈរដ្ឋមន្ត្រីថ្មី (Image: VNA) (VOVworld) – ប​ន្ទាប់ពីដណ្តើមបានជ័យជំនះដ៏ត្រចះត្រចងក្នុងការបោះឆ្នោត សកល កន្លងទៅ នាថ្ងៃទី ៩ ឧសភា នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បានចាប់ ផ្តើមបង្កើតរដ្ឋាភិបាលថ្មីដោយមានសមាជិកទាំងអស់នៃ គណៈបក្សអភិរក្ស។ លោក បានសន្យាថានឹងប្រគល់សិទ្ធិបន្ថែមសំរាប់តំបន់ Wales និងតំបន់ Scotland​ ព្រមទាំង ស្នើរឲ្យកែទម្រង់យន្តការសកម្មភាពរបស់ សហភាពអឺរ៉ុប (EU) ផងដែរ។ រដ្ឋមន្ត្រីក្រសួង ហិញ្ញវត្ថុ លោក George Osborne រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Teresa May រដ្ឋមន្ត្រីការបរទេស លោក Phillip Hammond និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Michael Fallon នៅបន្តកាន់ ដំណែងរបស់ខ្លួន។ ប្រការនេះបានធ្វើឲ្យសមាជិកសមាជិ ការសភានៃគណៈ បក្សអភិរក្សពេញចិត្ត។ នាយករដ្ឋមន្ត្រី Cameron នឹងប្រកាសសមា ជិកាគណៈ រដ្ឋមន្ត្រីថ្មីនាថ្ងៃទី ១១ ឧសភា៕