VOV WorldVOV World
អង់គ្លេសកោះហៅឯកអគ្គរដ្ឋទូតអាហ្សង់ទីនដោយទាក់ទិនដល់ការថ្លែងមតិអំពីប្រជុំកោះជំលោះ
10/04/2015 08:59
Vovworld-នាថ្ងៃទី៩មេសា​អង់គ្លេសបានកោះហៅឯកអគ្គ រដ្ឋទូតអាហ្សង់ទីន​ដើម្បី​​សំណូមពរបកស្រាយអំពីការ ថ្លែងមតិ
អង់គ្លេសកោះហៅឯកអគ្គរដ្ឋទូតអាហ្សង់ទីនដោយទាក់ទិនដល់ការថ្លែងមតិអំពីប្រជុំកោះជំលោះ
ប្រធានាធិបតីអាហ្សង់ទីនលោកស្រី Cristina Fernandez de Kirchner (AFP)         Vovworld-នាថ្ងៃទី៩មេសា​អង់គ្លេសបានកោះហៅឯកអគ្គរដ្ឋទូតអាហ្សង់ទីន​ ដើម្បី​​សំណូមពរបកស្រាយអំពីការថ្លែងមតិនាពេលថ្មីៗនេះដែលទាក់ទិនដល់ ​ប្រជុំ​កោះ​ជំលោះដែលបានហៅថា Malvinas ជាភាសាអាហ្សង់ទីនឬ Falklands ជា ភាសា​អង់គ្លេស។ អ្នកនាំពាក្យម្នាក់របស់ក្រសួងកាបរទេសអង់គ្លេសបាន​សង្កត់​ ធ្ងន់ថា អង់គ្លេស​អះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះ Falklands និង​ដំបន់ សមុទ្រជុំវិញ ក៏ដូចជាសិទ្ធិសំរេចចិត្តចំពោះអនាគតរបស់ប្រជាជននៅលើ​កោះ នេះ។ តាមនោះអង់គ្លេស​ប្រឆាំងជំទាស់សេចក្តីប្រកាស​នាពេលថ្មីៗនេះ​របស់ ប្រធានាធិបតីអាហ្សង់ទីនលោក​ស្រី Cristina Fernandez de Kirchner និងឯកអគ្គ រដ្ឋទូតនៃប្រទេសនេះប្រចាំនៅក្រុង​ឡុង។         នាសប្ដាហ៍មុនក្រុមហ៊ុនចំនួន៣របស់អង់គ្លេសបានប្រកាសរកឃើញ​អណ្ដួង ​ប្រេង​នៅដំបន់សមុទ្រប្រជុំកោះ Falklands។ ប្រធានាធិបតី​អាហ្សង់ទីន​បានចាត់ទុក​ សេចក្តី​ប្រកាសរបស់ក្រុមហ៊ុនរបស់អង់គ្លេសជាអំពើរបង្ករឿងហេតុ ខណៈដែល ​មជ្ឈដ្ឋាន​មន្ត្រីអាហ្សង់ទីនព្រមានថា​គេមានផែនការប្តឹងតវា​ក្រុមហ៊ុន​ប្រេងឧស្ម័ន​ អង់គ្លេស​ដោយធ្វើសកម្មភាពនៅជិតប្រជុំកោះនេះ៕