VOV WorldVOV World
អង់គ្លេសនិង EU មិនទាន់ទទួលបានលទ្ធផលណាមួយក្នុងថ្ងៃធ្វើការដំបូង
19/02/2016 08:39
(VOVworld) – នាព្រឹកថ្ងៃទី ១៩ កុម្ភៈ ថ្លែងមតិបន្ទាប់ពី បញ្ចប់ថ្ងៃធ្វើការដំបូងនៃ សន្និសីទកំពូលសហភាពអឺរ៉ុប (EU) នៅទីក្រុង Brussels បែលហ្ស៊ីក ប្រធានក្រុម ប្រឹក្សាអឺរ៉ុប លោក Donald Tusk បានព្រមានថា៖ ទោះបីជាមានការបោះជំហាន មួយចំនួនក្តី ប៉ុន្តែ នៅមានការលំបាកដើម្បីទទួលបានកិច្ចព្រមព្រៀង រក្សាប្រទេស អង់គ្លេសជាសមាជិក EU។
អង់គ្លេសនិង EU មិនទាន់ទទួលបានលទ្ធផលណាមួយក្នុងថ្ងៃធ្វើការដំបូង
អង់គ្លេសនិង EU មិនទាន់ទទួលបានលទ្ធផលណាមួយក្នុងថ្ងៃធ្វើការដំបូង (Image: VNA) (VOVworld) – នាព្រឹកថ្ងៃទី ១៩ កុម្ភៈ ថ្លែងមតិបន្ទាប់ពីបញ្ចប់ថ្ងៃធ្វើការដំបូងនៃ  សន្និសីទកំពូលសហភាពអឺរ៉ុប (EU) នៅទីក្រុង Brussels បែលហ្ស៊ីក ប្រធានក្រុម  ប្រឹក្សាអឺរ៉ុប លោក Donald Tusk បានព្រមានថា៖ ទោះបីជាមានការបោះជំហាន  មួយចំនួនក្តី ប៉ុន្តែ នៅមានការលំបាកដើម្បីទទួលបានកិច្ចព្រមព្រៀងរក្សាប្រទេស  អង់គ្លេសជាសមាជិក EU។ ក្នុងពេលនោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក David  Cameron បានស្នើរឲ្យថ្នាក់ដឹកនាំ EU ទាំងនេះមានវិធានការសមស្របក្នុងកាលៈ ទេសៈ ភាគីទាំងពីរមិនទាន់ទទួលបានលទ្ធផលណាមួយនៅឡើយនាថ្ងៃធ្វើការទី ១។ នាយករដ្ឋមន្ត្រីអង់គ្លេសបានសង្ឃឹមថា៖ កិច្ចព្រមព្រៀងមួយនឹងទទួលបាន នាថ្ងៃធ្វើការចុងក្រោយរបស់សន្និសីទដើម្បីបង្កលក្ខណៈសំរាប់លោកដំណើរការ  បោះប្រជាមតិនាខែមិថុនាខាងមុខនេះស្តីពីបញ្ហាប្រទេសអង់គ្លេសនឹងចាកចាញ ឬ ស្ថិតក្នុង EU​ ដែរឬទេ៕