VOV WorldVOV World
អ្នកជំនាញការអាមេរិក៖ សេចក្តីប្រកាសអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើតសមស្របនឹង UNCLOS
23/10/2015 09:58
Vovworld-មជ្ឈដ្ឋានអ្នកជំនាញការអាមេរិកបានចាត់ទុកថា សេចក្តីប្រកាស​អធិបតេយ្យភាពរបស់វៀតណាមនៅ សមុទ្រខាងកើត
អ្នកជំនាញការអាមេរិក៖ សេចក្តីប្រកាសអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើតសមស្របនឹង UNCLOS
អ្នកជំនាញការអាមេរិក៖ សេចក្តីប្រកាសអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើតសមស្របនឹង UNCLOS (RT)         Vovworld-មជ្ឈដ្ឋានអ្នកជំនាញការអាមេរិកបានចាត់ទុកថា សេចក្តីប្រកាស​ អធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើតគឺសមស្របនឹងអនុសញ្ញា​ អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) និងវៀតណាមគ្មាន​សកម្ម ភាព​កសាងថ្មីបណ្ដាកោះនៅសមុទ្រខាងកើតដូចជាចិនដែលកំពុងអនុវត្ត​ខុស ច្បាប់។ ឆ្លើយសម្ភាសទស្សនាវដ្តី នយោបាយពិភពលោក នាថ្ងៃទី២១តុលា អ្នក ជំនាញការ Gregory Poling នាយកការផ្ដើមគំនិតតម្លាភាពនាវាចរណ៍ទ្វីអាស៊ី​នៃ ​មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) បានឲ្យដឹងថា គ្មាន​ភ័ស្តុ តាងណាសឲ្យឃើញថា វៀតណាមមានសកម្មភាពកសាងកោះនៅសមុទ្រ​ខាង កើត។ អ្នកជំនាញការនេះបានឲ្យដឹងថា ចិនកំពុងអនុវត្តផ្លាស់ប្តូរស្ថានភាព​ដើម នៅវាលថ្មក្រោមសមុទ្រដែលចិនកំពុងទន្ទ្រានកាន់កាប់ខុសច្បាប់នៅសមុទ្រខាង កើតនិងនោះជាប្រការដែលអាមេរិកនិងប្រទេសផ្សេងៗមានសេចក្តីប្រកាស អធិបតេយ្យភាពនៅដំបន់ព្រួយបារម្ភបំផុត៕