VOV WorldVOV World
អ្នកបោះឆ្នោតទូទាំងប្រទេសរំពឹងទុកយ៉ាងច្រើនទៅលើប្រធានរដ្ឋសភាថ្មីជាស្ត្រីដើមដំបូងក្នុងប្រវត្តិសាស្ត្រ
31/03/2016 09:47
(VOVworld)-ក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី៣១មិនា នៅកិច្ចប្រជុំលើកទី១១ រដ្ឋ សភាវៀតណាមនីតិកាលទី១៣ សមាជិកសមាជិការសភាបានបោះឆ្នោតជ្រើស
(VOVworld)-ក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី៣១មិនា នៅកិច្ចប្រជុំលើកទី១១ រដ្ឋសភា វៀតណាមនីតិកាលទី១៣ សមាជិកសមាជិការសភាបានបោះឆ្នោតជ្រើសរើស លោកស្រី Nguyen Thi Kim Ngan កាន់ដំណែងជាប្រធានរដ្ឋសភាដោយ សម្លេង គាំទ្រខ្ពស់បំផុត។​លោកស្រីជាប្រធានរដ្ឋសភាស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រ រដ្ឋសភា វៀតណាម និងជាបេក្ខជនដំបូងអនុវត្តការស្បថទទួលដំណែងនៅរដ្ឋ​សភាតាមរដ្ឋ ធម្មនុញ្ញ។​អ្នកបោះឆ្នោតទូទាំងប្រទេសបានសម្តែងក្តីសោមនាស្ស រីករាយដោយរំពឹង ទុកយ៉ាងច្រើនទៅលើប្រមុខស្ថាប័នរដ្ឋមានសិទ្ធិអំណាចខ្ពស់របស់ វៀតណាមនេះ ដែរ។ លោក Ngo Xuan Chien នៅទីក្រុងហាណូយបានចាត់ទុកថា៖ “យើងខ្ញុំមានការសប្បាយរីករាយ មោទនភាព និងរំពឹងទុកថា លោកស្រី ប្រធាន រដ្ឋសភា Nguyen Thi Kim Ngan នឹងដឹកនាំស្ថាប័នតាក់តែងច្បាប់របស់វៀតណាម ឲ្យប្រគៀកជាមួយប្រទេសដទៃលើពិភពលោក។ សង្ឃឹមថា លោកស្រី ប្រ ធានរដ្ឋសភានឹងផ្ទៀងស្តាប់បំណងប្រាថ្នារបស់ប្រជាជនចំពោះស្ថានភាពកំពុង ក្តៅគគុកនាបច្ចុប្បន្ន។ អ្នកបោះឆ្នោតក៏សង្ឃឹមថា រដ្ឋសភាអាណត្តិថ្មីនេះ នឹង ចេញគោលនយោបាយថ្មីឲ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែង និងធ្វើយ៉ាង មេច ដើម្បីការពារដោយពេញលេញបូរភាពដែនដីនិងកោះសមុទ្ររបស់មាតុ ប្រទេស”។ អ្នកបោះឆ្នោត Le Thi Hien Ninh នៅទីក្រុង​ហាណូយបានចែករំលែកថាៈ “ខ្ញុំមានក្តីសោមនាស្សរីករាយខ្លាំងចំពោះការដែលលោកស្រី Nguyen Thi Kim Ngan ជានារីដំបូងកាន់ដំណែងខ្ពស់បំផុតក្នុងរដ្ឋសភា។ ប្រការនេះបានអះអាង នូវ សមភាពភេទក៏ដូចជាតួនាទី ឋានៈរបស់នារីវៀតណាម។​តាមនោះ ខ្ញុំក៏ មាន បំណងថា​ ក្នុងឋានៈរបស់ខ្លួន លោកស្រី នឹងយកចិត្តទុកដាក់ទៅលើ បំណងប្រា ច្នាចាំបាច់របស់ប្រជាជនក៏ដូចជាដោះស្រាយរាល់បញ្ហាលើវិស័យ សេដ្ឋកិច្ចសង្គម ជាពិសេសការពារផលប្រយោជន៍របស់នារី”។         ទាក់ទិនទៅនឹងបញ្ហានេះ នាព្រឹកថ្ងៃទី៣១មិនា ទីភ្នាក់ងារសារព័ត៌មានធំៗ របស់ជប៉ុនដូចជា Kyodo និង Sankei បានជូនដំណឹងអំពីប្រធានរដ្ឋសភាថ្មីរបស់ វៀតណាមផងដែរ៕  

More