អ្នកប្រាជ្ញអាហ្សង់ទីនស្វាគមសាលក្រមរបស់តុលាការស្ដីអំពីករណីបណ្ដឹងរបស់ហ្វីលីពីនប្រឆាំងចិន
24/07/2016 08:50
(VOVworld) - សាស្ត្រាចារ្យ Ezequiel Ramoneda អ្នក សម្របសម្រួលនៃមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍ នៃមហាវិទ្យាល័យ La Plata ប្រទេសអាហ្សង់ទីន បាន មានបទវិភាគមួយដែលត្រូវបានចុះផ្សាយលើកាសែត Resumen Latinoamericano ដោយស្វាគមសាលក្រមរបស់តុលាកាមជ្ឈត្តកម្មអចិន្ត្រៃទីក្រុង ឡាអ៊ែ ស្ដីអំពីករណីបណ្ដឹងរបស់ហ្វីលីពីនប្រឆាំងចិនទាក់ទិនដល់ជំលោះនៅសមុទ្រខាងកើត។

ប្រជាពលរដ្ឋហ្វីលីពីនសប្បាយរីករាយក្រោយពីសាលក្រមប្រវត្តិសាស្ត្ររបស់ PCA នាថ្ងៃទី១២ កក្កដា កន្លងទៅ (រូបថត៖Reuters) (VOVworld) - សាស្ត្រាចារ្យ Ezequiel Ramoneda អ្នកសម្របសម្រួលនៃមជ្ឈ មណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃមហាវិទ្យាល័យ La Plata ប្រទេសអាហ្សង់ទីន បានមានបទវិភាគមួយដែលត្រូវបានចុះផ្សាយលើកាសែត Resumen Latinoamericano ដោយស្វាគមសាលក្រមរបស់តុលាកាមជ្ឈត្តកម្មអចិន្ត្រៃទីក្រុង ឡាអ៊ែ ស្ដីអំពីករណី បណ្ដឹងរបស់ហ្វីលីពីនប្រឆាំងចិនទាក់ទិនដល់ជំលោះនៅសមុទ្រខាងកើត។លោក Ramoneda ចាត់ទុកថា សាលក្រមនេះបានបង្កយុត្តិ សាស្ត្រសំខាន់ទាក់ទិនដល់ ជំលោះអធិបតេយ្យភាពនៅសមុទ្រខាងកើតរបស់ ប្រទេសផ្សេងជាច្រើនទៀតដូច ជា វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេនិងឥណ្ឌូនេស៊ី ក្រៅពីចិននិងហ្វីលីពីន។លោក Ramoneda ក៏បានប្រឆាំងជំទាស់ការសំណូមពរ មិនសមហេតុសមផលអំពីផែនទី ៩កំណាត់របស់ចិននៅសមុទ្រខាងកើត ដែលមិន អើពើដល់ភាគីទាក់ទិននានា ជំនួសឲ្យការដោះស្រាយជំលោះដោយសន្តិវិធី ក៏ដូច ជាការដែលប្រទេសនេះ រារាំងសកម្មភាពនេសាទរបស់ ប្រទេសដទៃក្នុងតំបន់ ព្រមទាំងគំរាមកំហែងសេរី ភាព សុវត្ថិភាពនាវាចរណ៍និង បរិស្ថានធម្មជាតិទៀតផង៕
Related





