អ្នកប្រាជ្ញអូស្ត្រាលី៖ វៀតណាមមានគោលនយោបាយល្អ ដើម្បីធានាកំណើនសេដ្ឋកិច្ចរយៈពេលវែង
08/10/2020 09:02
(VOVWORLD) - វៀតណាមក៏បានដាក់ចេញគោលនយោបាយល្អ ដើម្បីបន្តចូលរួមចំណែកយ៉ាងសំខាន់ទៅក្នុងការធានាកំណើនសេដ្ឋកិច្ចរយៈ ពេល វែងរបស់វៀតណាម

សកម្មភាពផលិតទឹកផ្លែឈើ ( រូបថតៈ Hoai Nam / VNA) បន្ទាប់ពីគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយជោគជ័យមក វៀតណាមទទួលបានកំណើន GDP ១,៨% ក្នុងឆមាសទី ១ ឆ្នាំ ២០២០ ខណៈដែលប្រទេសជាច្រើន នៅលើពិភពលោកមានកំណើនអវិជ្ជមាន។ នេះគឺជាការវាយតម្លៃរបស់លោក Suiwah Leung សាស្ត្រាចារ្យកិត្តិ យសរង ផ្នែកសេដ្ឋកិច្ច នៅមហាវិទ្យា ល័យគោលនយោបាយរដ្ឋ Crawford នៃសាកលវិទ្យាល័យជាតិអូស្រ្តាលី។ ក្នុងអត្ថបទសរសេរនៅលើគេហទំព័រវេទិកាអាស៊ីបូព៌ានោះ លោកសាស្ត្រា ចារ្យរង Suiwah Leung បានឲ្យដឹងថា ជាមួយនឹងចរិយាមាយាទអង់អាចមោះម៉ុតនោះ ប្រជាជនវៀតណាមបានជំនះពុះពារលើជំងឺរាតត្បាត។ ទន្ទឹមនឹងនេះ លោកបានអះអាងថា វៀតណាមក៏បានដាក់ចេញគោលនយោបាយល្អ ដើម្បីបន្តចូលរួមចំណែកយ៉ាងសំខាន់ទៅក្នុងការធានាកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់វៀត ណាមផងដែរ៕
Related
More





