VOV WorldVOV World
អនុប្រធាន អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ចូលរួមកម្មវិធីសម្ដែងសិល្បៈ
25/08/2017 10:18
(VOVWORLD) -នាយប់ថ្ងៃទី ២៤ សីហា នៅទីក្រុង Son La ភាគខាងជើងវៀតណាម បានប្រព្រឹត្តិទៅ កម្មវិធីសម្ដែងសិល្បៈ "មនោសញ្ចេតនាកក់ក្ដៅ Son La" ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០១៧) និងទិវា Son La ដណ្ដើមបានរដ្ឋអំណាច (២៦ សីហា ១៩៤៥ - ២៦ សីហា ២០១៧)។
អនុប្រធាន អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ចូលរួមកម្មវិធីសម្ដែងសិល្បៈ
 អនុប្រធាន អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong  នាយប់ថ្ងៃទី ២៤ សីហា នៅទីក្រុង Son La ភាគខាងជើងវៀតណាម បានប្រព្រឹត្តិទៅ កម្មវិធីសម្ដែងសិល្បៈ "មនោសញ្ចេតនាកក់ក្ដៅ Son La"  ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០១៧) និងទិវា Son La ដណ្ដើមបានរដ្ឋអំណាច (២៦ សីហា ១៩៤៥ - ២៦ សីហា ២០១៧)។ នៅទីនេះ លោកស្រី Tong Thi Phong បានបំផុសការរៃអង្គាសគាំទ្រក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ ទឹកជំនន់នៅខេត្ត Son La។ លោកស្រី Tong Thi Phong បានថ្លែងយ៉ាងដូច្នេះថា៖ " ថ្ងៃនេះ ដោយមានមនោសញ្ចេតនាស្មោះត្រង់ របស់ខ្ញុំ និងរបស់ទស្សនិកជនទាំងអស់ ខ្ញុំសូមបំផុសឲ្យមនុស្សម្នាក់ៗលៃទុកមនោសញ្ចេតនាជូនបងប្អូននៅតំបន់រងផលប៉ះពាល់ដោយទឹកជំនន់នៅខេត្ត Son La” ។         ដោយមានឈុតសម្ដែងសិល្បៈដ៏វិសេសវិសាល កម្មវិធីសិល្បៈ "មនោសញ្ចេត កក់ក្ដៅ Son La" បានលើកសរសើរប្រវត្តិសាស្រ្តដ៏រុងរឿងនៃបដិវត្តន៍វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងទៅ៕