អនុប្រធានរដ្ឋសភា Tong Thi Phong អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្តBinh Phuoc
24/02/2012 08:24
(VOVworld)-នាថ្ងៃទី២៣កុម្ភៈលោកស្រី Tong ThiPhong អនុប្រធានរដ្ឋសភា រួមជាមួយក្រុមការងារនៃរដ្ឋសភាវៀត ណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនិងជូន អំណោយឲ្យកម្មាភិបាល យុទ្ធជននៃប៉ូស្តការពារព្រំដែន Loc An

(VOVworld)-នាថ្ងៃទី២៣ កុម្ភៈលោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភារួមជា មួយ ក្រុមការងារនៃរដ្ឋសភាវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនិង ជូនអំណោយឲ្យកម្មាភិបាល យុទ្ធជននៃប៉ូស្តការពារព្រំដែន Loc Anនៅស្រុកLộc Ninh ខេត្ត BÌnh Phước និង កងបញ្ជាការ ការពាររព្រំដែនខេត្ត Bình Phước ក្នុង ឪកាសរំ លឹកអនុស្សាវរីយ៌ ទិវាការពារព្រំដែនប្រជាជនទាំងមូលថ្ងៃទី៣មិនា។ នៅទីនេះ លោក ស្រីTòng Thị Phóng បានថ្លែងថា កងទ័ពការពារព្រំដែនខេត្ត Bình Phướcគប្បីកសាង ទំនាក់ទំនងល្អជាមួយបណ្តាកងកម្លាំងជាប់ព្រំដែន របស់កម្ពុជា និងធ្វើឲ្យល្អការងារ ប្រឆំាងនឹងការរត់ពន្ធខុសច្បាប់នៅតំបន់ ព្រំដែន។ លោកស្រីTòng Thị Phóng ក៏បាន កត់សម្គាល់នូវការច្នៃប្រឌិតរបស់ ថ្នាក់ដឹកនាំខេត្ត និងកងទ័ពការពារពារព្រំដែនខេត្ត គ្នុងការ ប្រគល់ដីព្រៃ និងដំា ដើមឈើឧស្សាហកម្ម ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ទៀត ផង។ តាមរយៈនោះ ពង្រីកកម្លំាងពលំការពារប្រទេសក្នុងយុទ្ធសាស្ត្រ កសាងតំបន់ ការពារប្រទេស គូបផ្សំជាមួយការអភិវឌ្ឍន៌សេដ្ឋកិច្ចលើខ្សែព្រំដែនទាំងមូល៕
Related





