អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខាធិការគណៈបក្សប្រជាធិបតេយ្យសេរីអាល្លឺម៉ង់
30/12/2015 09:33
(VOVworld) – ក្នុងជំនួបសន្ទនាជាមួយអគ្គលេខាធិការ គណៈបក្សប្រជាធិបតេយ្យ សេរីអាល្លឺម៉ង់និងជាសមាជិ កាសភារដ្ឋ Hessen លោកស្រី Nicola Beer នាថ្ងៃទី ២៩ ធ្នូ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ ថា៖ វៀតណាមជានិច្ចកាលវាយ តំលៃខ្ពស់ចំពោះតួនាទីរបស់អាល្លឺម៉ង់ក្នុងសហ ភាពអឺរ៉ុបហើយគោរពទំនាក់ទំនងសហប្រតិបត្តិការ ជាមួយអាល្លឺម៉ង់។

អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខាធិការ គណៈបក្សប្រជាធិបតេយ្យសេរីអាល្លឺម៉ង់ (Image: VNA) (VOVworld) – ក្នុងជំនួបសន្ទនាជាមួយអគ្គលេខាធិការគណៈបក្សប្រជាធិបតេយ្យ សេរីអាល្លឺម៉ង់និងជាសមាជិកាសភារដ្ឋ Hessen លោកស្រី Nicola Beer នាថ្ងៃទី ២៩ ធ្នូ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ ថា៖ វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ចំពោះតួនាទីរបស់អាល្លឺម៉ង់ក្នុងសហភាព អឺរ៉ុបហើយគោរពទំនាក់ទំនងសហប្រតិបត្តិការជាមួយអាល្លឺម៉ង់។ វាយតំលៃ ខ្ពស់តួនាទីរបស់រដ្ឋ Hessen ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីវៀតណាម- អាល្លឺម៉ង់ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានអះអាងថា៖ វៀតណាមគាំទ្រនិងបង្កលក្ខណៈងាយស្រួលដើម្បីក្រុមហ៊ុនអាល្លឺម៉ង់និយាយរួម និងរដ្ឋ Hessen និយាយដោយឡែកទៅវិនិយោគចូលវៀតណាមប្រកបដោយ ប្រសិទ្ធិភាពយូរអង្វែងនិងស្ថិរភាពនៅវៀតណាម។ រីឯខ្លួនវិញ អគ្គលេខាធិការ គណៈបក្សប្រជាធិបតេយ្យសេរីអាល្លឺម៉ង់ លោកស្រី Nicola Beer បានឲ្យដឹងថា៖ សហព័ន្ធអាល្លឺម៉ង់និយាយរួមនិងរដ្ឋ Hessen និយាយដោយឡែកយកចិត្តទុក ដាក់ជាច្រើនដល់វិស័យបណ្តុះបណ្ដាលវេជ្ជាជីវៈសំដៅឆ្លើយតបនឹងតម្រូវការពល ករគុណភាពខ្ពស់របស់វៀតណាមនាបច្ចុប្បន្ន។ លោកស្រី Nicola Beer បាន អះអាងថា៖ នាពេលខាងមុខលោកស្រីនឹងគាំទ្រអភិវឌ្ឍន៍ទំនាក់ទំនងសហ ប្រតិបត្តិការរវាងវៀតណាមនិងសហព័ន្ធអាល្លឺម៉ង់ឲ្យបានខ្លាំងក្លាថែមទៀត៕
Related





