អនុប្រធានរដ្ឋសភាវៀតណាមធ្វើជាអធិបតីកិច្ចប្រជុំនៃគណៈចាត់តាំង IPU លើកទី ១៣២
18/02/2014 07:07
(VOVworld) – នារសៀលថ្ងៃទី ១៧ កុម្ភៈ នៅទីក្រុងហាណូយ អនុប្រធាន រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បាន ធ្វើជាអធិបតីកិច្ចប្រជុំនៃ គណៈចាត់តាំងមហាសន្និបាតអន្តរសភា ពិភពលោក (IPU) លើកទី ១៣២ ដែលនឹង ប្រព្រឹត្តទៅនៅវៀតណាម នាខែមិនាឆ្នាំ ២០១៥។

អនុប្រធានរដ្ឋសភាវៀតណាមធ្វើជាអធិបតីកិច្ចប្រជុំនៃគណៈចាត់តាំង IPU លើកទី ១៣២ (Image: VOV) (VOVworld) – នារសៀលថ្ងៃទី ១៧ កុម្ភៈ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភា វៀតណាម លោកស្រី Tong Thi Phong បានធ្វើជាអធិបតីកិច្ចប្រជុំនៃគណៈចាត់តាំង មហាសន្និបាតអន្តរសភាពិភពលោក (IPU) លើកទី ១៣២ ដែលនឹងប្រព្រឹត្តទៅនៅ វៀតណាមនាខែមិនាឆ្នាំ ២០១៥។ ថ្លែងមតិនៅសម័យប្រជុំ អនុប្រធានរដ្ឋសភា Tong Thi Phong បានអះអាងថា៖ ការរៀបចំមហាសន្និបាត IPU លើកទី ១៣២ នៅវៀតណាម គឺព្រឹត្តិការណ៍សំខាន់ខាងការទូតរបស់រដ្ឋនិងកិច្ចការបរទេសរបស់រដ្ឋសភាក្នុងអាណត្តិ រដ្ឋសភាវៀតណាមនីតិកាលទី ១៣។ អនុប្រធានរដ្ឋសភាបានស្នើឲ្យអនុគណៈកម្មាធិការ ជ្រើសរើសជួរកម្មាភិបាលដែលមានគុណភាពខ្ពស់សំដៅឆ្លើយតបនឹងតម្រូវការបស់ ភារកិច្ចដែលប្រគល់ជូន។ នៅ ចំពោះមុខនាខែកុម្ភៈនិងខែមិនាឆ្នាំ ២០១៤ អនុគណៈ កម្មាធិការត្រូវសុក្រិដ្ឋគំរោងការណ៍ចំណាយដំណើរការចុះហត្ថលេខាលើកិច្ចព្រម ព្រៀងអន្តរជាតិអំពីការរៀបចំ IPU សម្រេចរាល់កិច្ចសន្យាអន្តរជាតិអំពីបែបបទ ទិដ្ឋការជាដើម។ អនុគណៈកម្មាធិការមានភារកិច្ចរាយការជាមួយការិយាល័យ នយោបាយអំពីប្រធានបទ ដែលនឹងត្រូវបានពិភាក្សានៅមហាសន្និបាតខាង មុខនេះ៕
Related






