VOV WorldVOV World
អនុស្សារណៈស្ដីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុវៀតណាមនិងសហព័ន្ធរុស្ស៊ី។
30/08/2012 08:42
VOV-នារសៀលថ្ងៃទី២៩សីហា នៅខាងក្រៅសន្និសីទ រដ្ឋមន្ត្រីហិរញ្ញវត្ថុបណ្ដា​ប្រទេសវេទិការសហប្រតិបត្តិការ អាស៊ី-ប៉ាស៊ីហ្វីក (APEC) ដែលកំពុងប្រព្រឹត្តទៅ​នៅក្រុង ម៉ូស្គូ បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើអនុស្សារណៈ ស្ដីពីកិច្ច​សហប្រតិបត្តិការហិរញ្ញវត្ថុរវាងក្រសួងហិរញ្ញវត្ថុទាំងពីរក្នុងវិស័យគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈនិងបង្កើតឡើងយន្តការមានប្រសិទ្ធភាពបំផុតដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាននិងចែករំលែកបទពិសោធន៍រវាងក្រសួងទាំងពីរ។
អនុស្សារណៈស្ដីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុវៀតណាមនិងសហព័ន្ធរុស្ស៊ី។
ពិធីចុះហត្ថលេខាលើអនុស្សារណៈស្ដីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុវៀតណាមនិងសហព័ន្ធរុស្ស៊ី        VOV-នារសៀលថ្ងៃទី២៩សីហា នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ បណ្ដា​ប្រទេសវេទិការសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វីក (APEC) ដែលកំពុង ប្រព្រឹត្តទៅ​នៅក្រុងម៉ូស្គូ បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើអនុស្សារណៈ ស្ដីពីកិច្ច​សហប្រតិបត្តិការហិរញ្ញវត្ថុរវាងក្រសួងហិរញ្ញវត្ថុទាំងពីរក្នុងវិស័យ គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈនិងបង្កើតឡើងយន្តការមានប្រសិទ្ធភាពបំផុត ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាននិងចែករំលែកបទពិសោធន៍រវាងក្រសួងទាំង ពីរ។ ក្នុងក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ ភាគីទាំងពីរនឹងផ្លាស់ប្តូរបណ្ដាក្រុម ការងារ បញ្ជូន​កម្មាភិបាលរៀនសូត្របទពិសោធន៍រៀបចំសិក្ខាសាលាជំនាញ សន្និសីទនិងវគ្គ​បណ្ដុះបណ្ដាលរយៈពេលខ្លីនៅវៀតណាមនិងសហព័ន្ធរុស្ស៊ី ទន្ទឹមនឹងនោះក្រសួង​ហិរញ្ញវត្ថុសហព័ន្ធរុស្ស៊ីបញ្ជូនអ្នកជំនាញការពិគ្រោះដើម្បី ជួយឧបត្ថម្ភវៀតណាម​ក្នុងបណ្ដាបញ្ហាឯកភាពរបស់ភាគីទាំងពីរក្នុងវិស័យ សហប្រតិបត្តិការពោលខាងលើ៕

More