VOV WorldVOV World
អ.ស.ប. ដាស់តឿនបណ្ដាប្រទេសឲ្យឯកភាពគ្នាអំពីបញ្ជីឈ្មោះភាគីប្រឆាំងដែលនឹងចូលរួមការចរចារសន្តិភាពស៊ីរី
19/01/2016 10:18
(VOVworld) – ក្នុងកាលៈទេសៈនៅសល់ត្រឹមតែ ១ សប្តាហ៍ទៀតនឹងប្រព្រឹត្តទៅការចរចារសន្តិភាពស៊ីរី នៅទីក្រុង Geneva ស្វីស អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon នាថ្ងៃទី ១៨ មករា បានឡើង សម្លេងដាស់តឿនបណ្ដាប្រទេសជាសមាជិកនៃ ក្រុមជួយឧបត្ថម្ភអន្តរជាតិសំរាប់ស៊ីរី (ISSG) ឲ្យ ឯកភាពគ្នាអំពីបញ្ជីឈ្មោះបណ្ដាក្រុមប្រឆាំងនៅ ស៊ីរីដែលនឹងត្រូវបានអញ្ជើញចូលរួមការចរចារ លើកនេះយ៉ាងឆាប់ៗ។
អ.ស.ប. ដាស់តឿនបណ្ដាប្រទេសឲ្យឯកភាពគ្នាអំពីបញ្ជីឈ្មោះភាគីប្រឆាំងដែលនឹងចូលរួមការចរចារសន្តិភាពស៊ីរី
អ.ស.ប. ដាស់តឿនបណ្ដាប្រទេសឲ្យឯកភាពគ្នាអំពីបញ្ជីឈ្មោះភាគីប្រឆាំងដែលនឹងចូលរួមការចរចារសន្តិភាពស៊ីរី (Image: VNA) (VOVworld) – ក្នុងកាលៈទេសៈនៅសល់ត្រឹមតែ ១ សប្តាហ៍ទៀតនឹងប្រព្រឹត្តទៅ ការចរចារសន្តិភាពស៊ីរីនៅទីក្រុង Geneva ស្វីស អគ្គលេខាធិការ អ.ស.ប. លោក  Ban Ki Moon នាថ្ងៃទី ១៨ មករា បានឡើងសម្លេងដាស់តឿនបណ្ដាប្រទេសជា សមាជិកនៃក្រុមជួយឧបត្ថម្ភអន្តរជាតិសំរាប់ស៊ីរី (ISSG) ឲ្យឯកភាពគ្នាអំពីបញ្ជី ឈ្មោះបណ្ដាក្រុមប្រឆាំងនៅស៊ីរីដែលនឹងត្រូវបានអញ្ជើញចូលរួមការចរចារ លើកនេះយ៉ាងឆាប់ៗ។ ការអំពាវនាវរបស់លោក Ban Ki Moon ត្រូវបាននាំចេញ ក្នុងពេលប្រទេសជាសមាជិក ISSG ចំនួន ១៧ ក្នុងនោះមានអាមេរិករុស្ស៊ី អារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់មិនទាន់ឯកភាពអំពីបញ្ជីឈ្មោះភាគីប្រឆាំងនៅស៊ីរី ឡើយ។ ថ្លែងមតិ ជាមួយមជ្ឈដ្ឋានសារព័ត៌មាន នាថ្ងៃដដែល អ្នកនាំពាក្យរង អ.ស.ប. លោក Farhan Haq បានឲ្យដឹងថា៖ អ.ស.ប. នឹងចាប់ផ្តើមផ្ញើរសេចក្តី អញ្ជើញទៅតំណាងបណ្ដាភាគីប្រឆាំងបន្ទាប់ពីមហាអំណាចនានាបានឯក ភាពគ្នាអំពីបញ្ជីឈ្មោះពោលខាងលើ។ លោក Haq ក៏បានសម្តែងការព្រួយ បារម្មថា​៖ វង់ចរចារខាងមុខអាចត្រូវផ្អាកដោយការខ្វែងគំនិតរវាងប្រទេសនា នាអំពីបញ្ហានេះ៕