អ.ស.ប. ដាស់តឿនបណ្ដាប្រទេសប្រតិបត្តិតាមសន្ធិសញ្ញាទីក្រុងប៉ារីស
24/03/2017 10:45
(VOVworld) – បំរ៉ែបំរួលអាកាសធាតុកំពុងក្លាយទៅ ជាការគំរាមកំហែងការពិត ចំពោះសន្តិភាពភាព សម្បូររុងរឿងនិងការអភិវឌ្ឍន៍របស់ពិភពលោក។

អ.ស.ប. ដាស់តឿនបណ្ដាប្រទេសប្រតិបត្តិតាមសន្ធិសញ្ញាទីក្រុងប៉ារីស (VNA) (VOVworld) – បំរ៉ែបំរួលអាកាសធាតុកំពុងក្លាយទៅជាការគំរាមកំហែងការពិត ចំពោះសន្តិភាពភាពសម្បូររុងរឿងនិងការអភិវឌ្ឍន៍របស់ពិភពលោក។ ដំណោះ ស្រាយបញ្ហានេះនឹងនាំមកនូវឱកាសសេដ្ឋកិច្ចសំរាប់រដ្ឋាភិបាលនិងសហគ្រាស ទាំងមូល។ ដោយហេតុនេះ ប្រទេសជាសមាជិក អ.ស.ប. ទាំងអស់គប្បីរក្សា កិច្ចសន្យាចំពោះសន្ធិសញ្ញាទីក្រុងប៉ារីសស្តីពីបំរ៉ែបំរួលអាកាសធាតុ។ ថ្លែងមតិ នាថ្ងៃទី ២៣ មិនា នៅសម័យប្រជុំមួយនៃមហាសន្និបាត អ.ស.ប. អគ្គលេខា ធិការ អ.ស.ប. លោក Antonio Guterres បានលើកច្បាស់នូវទំនាក់ទំនងរវាង សន្ធិសញ្ញាទីក្រុងប៉ារីសជាមួយបណ្ដាគោលដៅអភិវឌ្ឍន៍និរន្តរភាពដល់ឆ្នាំ ២០៣០ (SDGs) របស់ អ.ស.ប. ។ លោកបានសង្កត់ធ្ងន់ទៅលើអត្ថប្រយោជន៍និងគុណ ប្រយោជន៍ដែលបំរ៉ែបំរួលអាកាសធាតុអាចបណ្តាលឡើង។ ពង្រឹង បន្ថែមនូវ សាររបស់អគ្គលេខាធិការ អ.ស.ប. ប្រធានមហាសន្និបាត អ.ស.ប.លោក Peter Thomson និងលេខាធិការគ្រប់គ្រងសន្និសីទស្តីអំពីអនុសញ្ញា ក្របខ័ណ្ឌអំពី បំរ៉ែបំរួលអាកាសធាតុ (COP) លោកស្រី Patricia Espinosa បានសង្កត់ធ្ងន់ថា៖ ប្រទេសទាំងអស់គប្បីធ្វើសកម្មភាពភ្លាមមួយរំពិចដើម្បីជួយ សង្គ្រោះនិងការ ពារផែនដី។ បណ្ដាសេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញ ក្នុងកាលៈ ទេសៈ រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោង នឹងដើរផ្ទុយទៅនឹងរាល់គោលនយោបាយជិតស្និទ្ធជាមួយបរិស្ថានដែលរដ្ឋ អំណាចរបស់អតីតប្រធានាធិបតី Barack Obama ទទួលបាន៕
Related





