VOV WorldVOV World
អ.ស.បជានិច្ចកាលជាដៃគូសំខាន់ជួយឧបត្ថម្ភវៀតណាម
31/08/2015 10:36
(VOVworld) - ស្ដីពីបញ្ហាសេដ្ឋកិច្ចសង្គមរបស់វៀត ណាម លោកស្រី Pratibha Mehta បានចាត់ ទុកថារាល់ កំណែទម្រង់ដ៏ត្រឹមត្រូវក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់ វៀតណាមបាននាំ មកនូវការបើកទូលាយអំពីសេដ្ឋ កិច្ចនិងការប្រកបរបររុកស៊ីរបស់ប្រជាជន៕
អ.ស.បជានិច្ចកាលជាដៃគូសំខាន់ជួយឧបត្ថម្ភវៀតណាម
លោកស្រី Pratibha Mehta អ្នកសម្របសម្រួលរបស់អ.ស.បប្រចាំនៅវៀតណាម (VOVworld) - អ.ស.បនឹងជានិច្ចកាលជាដៃគូសំខាន់ដែលជួយឧបត្ថម្ភវៀតណាម ប្រឈមមុខជាមួយការសាកល្បងនៃពិភពលោកក្រោយឆ្នាំ២០១៥។នេះជាការអះ អាងរបស់លោកស្រី Pratibha Mehta អ្នកសម្របសម្រួលរបស់អ.ស.បប្រចាំនៅវៀត ណាម នាពេលឆ្លើយសម្ភាសន៍មជ្ឈដ្ឋានសារព័ត៌មានវៀតណាមក្នុងឱកាសរំលឹក ខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិងទិវាបុណ្យ​ឯករាជ្យទី២ កញ្ញា។ លោកស្រីបានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមនិងអ.ស.បកំពុងសហការកសាង ផែនការសហប្រតិបតិ្តការក្រោយឆ្នាំ២០១៦។តាមនោះ អ.ស.បនឹងបន្ត ជួយឧបត្ថម្ភ វៀតណាមអនុវត្តគោលដៅអភិវឌ្ឍន៍ដោយនិរន្តរភាព ធ្វើសមាហរណកម្មអន្តរជាតិ និងជំរុញទំនាក់ទំនងដៃគូនៅក្នុងតំបន់និងលើពិភពលោកទៀតផង។ ស្ដីពីបញ្ហាសេដ្ឋកិច្ចសង្គមរបស់វៀតណាម លោកស្រី Pratibha Mehta បានចាត់ទុក ថា រាល់កំណែទម្រង់ដ៏ត្រឹមត្រូវក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់វៀតណាមបាននាំមក នូវការបើកទូលាយអំពីសេដ្ឋកិច្ចនិងការប្រកបរបររុកស៊ីរបស់ប្រជាជន៕