អ.ស.បអះអាងថា មិនទាន់មានវង់ចរចារថ្មីថែមទៀតអំពីស៊ីរី
27/05/2016 07:14
(VOVworld) - នាថ្ងៃទី២៦ ឧសភា ថ្លែងមតិនៅសម័យ ប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខ បេសកជនពិសេស របស់អ.ស.បទទួលបន្ទុកបញ្ហាស៊ីរីលោក Staffan de Mistura បានឲ្យដឹងថា លោកមិនមានផែនការរៀបចំ វង់ចរចារថ្មីណាមួយអំពីស៊ីរីក្នុងអំឡុង២ដល់៣សប្ដាហ៍ខាងមុខឡើយ។

បេសកជនពិសេសរបស់អ.ស.បទទួលបន្ទុកបញ្ហាស៊ីរីលោក Staffan de Mistura ថ្លែងមតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២៦ ឧសភា (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី២៦ ឧសភា ថ្លែងមតិនៅសម័យប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិ សុខ បេសកជនពិសេសរបស់អ.ស.បទទួលបន្ទុកបញ្ហាស៊ីរីលោក Staffan de Mistura បានឲ្យដឹងថា លោកមិនមានផែនការរៀបចំវង់ចរចារថ្មីណាមួយអំពីស៊ីរីក្នុងអំឡុង២ ដល់៣សប្ដាហ៍ខាងមុខឡើយ។លោក Mistura ចាត់ទុកថា គប្បីមានការរីកចំរើនជា ច្រើនថែមទៀតក្នុងការអនុវត្តន៍បទឈប់បាញ់និងសកម្មភាព មនុស្សធម៌មុននឹង តភ្ជាប់ការចរចារឡើងវិញ។ នាថ្ងៃទី២៧ មេសា ជំនួបចរចារនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រោមអធិបតី ភាពរបស់អ.ស.បរវាងរដ្ឋាភិបាលស៊ីរីនិងក្រុមប្រឆាំង នានាបានបញ្ចប់ប៉ុន្តែមិន ទទួលបានការបោះជំហានលោតផ្លោះណាមួយឡើយ។ សាធារណៈមតិសង្ឃឹមថា នឹងមានបន្ថែមវង់ចរចារថ្មីមួយទៀតនាចុងខែឧសភា ខាងមុខ ប៉ុន្តែស្ថានភាព ប្រយុទ្ធគ្នាកាន់តែកើនឡើងបានរារាំងការខំប្រឹងប្រែង សំដៅនាំភាគីនានានៅស៊ីរី វិលត្រឡប់មកតុចរចារវិញ៕
Related






