អ.ស.បរិះគន់អឺរ៉ុបអំពីបរាជ័យក្នុងការទប់ទល់នឹងវិបត្តិជនចំណាកស្រុក
19/02/2016 10:00
(VOVworld) - អគ្គស្នងការអ.ស.បអំពីជនភៀសខ្លួន លោក Filippo Grandi ចាត់ទុកថា ទ្វីបអឺរ៉ុបបានបរាជ័យ ទាំងឡាយក្នុងការទប់ទល់នឹងវិបត្តិជនចំណាកស្រុក ធ្ងន់ធ្ងរបំផុតគិតតាំងពីសង្គ្រាមលោកលើកទី២មក។

ជនអន្តោប្រវេសន៍រៀបជាជួររង់ចាំត្រួតពិនិត្យសន្តិសុខ (រូបថត៖AFP/TTXVN) (VOVworld) - អគ្គស្នងការអ.ស.បអំពីជនភៀសខ្លួនលោក Filippo Grandi ចាត់ទុក ថា ទ្វីបអឺរ៉ុបបានបរាជ័យទាំងឡាយក្នុងការទប់ទល់នឹងវិបត្តិជនចំណាកស្រុកធ្ងន់ ធ្ងរបំផុតគិតតាំងពីសង្គ្រាមលោកលើកទី២មក។លោក Grandi បានថ្លែង ដូច្នេះលើ កាសែត “Frankfurter Allgemeine Zeitung” នៅពេលនិយាយដល់ការ ចុះបញ្ជីឈ្មោះ និងកូតាបែងចែកជនចំណាកស្រុកនៅក្រុមប្រទេសសមាជិកសហ ភាពអឺរ៉ុប (EU)។ លោក Grandi បានលើកយកបរាជ័យក្នុងការសំរេចកិច្ចព្រមព្រៀង ចែករំលែកការ ទទួលខុសត្រូវក្នុងការទទួលជនចំណាកស្រុកចំនួន១៦ហ្មឺននាក់ រវាងក្រុមប្រទេស សមាជិក EU ដើម្បីបញ្ជាក់ឲ្យមតិរបស់ខ្លួន។រហូតដល់ពេលនេះ មានជនចំណាក ស្រុកត្រឹមតែ ៥៨៣នាក់ត្រូវបានរៀបចំលំនៅដ្ឋានប៉ុណ្ណោះ សូម្បី តែការទទួលជន ចំណាកស្រុកគឺមានលក្ខណៈបង្ខំចិត្តនៅប្រទេសអឺរ៉ុបខាងកើត មួយចំនួន។លោក Grandi ក៏ព្រមានដែរថា ការដែលប្រទេសមួយចំនួនបិទច្រក ទ្វារព្រំដែនគឺអាច បណ្ដាលឲ្យជនចំណាកស្រុករាប់សែននាក់នឹងស្នាក់នៅក្រិក។ ក្នុងពេលនោះ នាថ្ងៃទី១៨ កុម្ភៈ កងកម្លាំងសន្តិសុខនៅប្រទេសអឺរ៉ុបអាគ្នេយ៍ចំនួន ៥រួមមាន ម៉ាសេដូន ស៊ែរប៊ី ក្រូអាស៊ី ស្លូវេនីនិងអូទ្រីស បានឯកភាពលើការបង្កើត មជ្ឈមណ្ឌលចុះបញ្ជីឈ្មោះភៀសខ្លួនរួមនៅព្រំដែនរវាងម៉ាសេដូននិងក្រិក៕
Related





