VOV WorldVOV World
អតីតប្រធានាធិបតីអាហ្វ្រីកខាងត្បូង Nelson Mandela ទទួលមរណភាព
06/12/2013 11:45
(VOV)_ដោយទទួលបានដំណឹងថា៖ អតីតប្រធានាធិបតី Nelson Mandela ទទួលមរណភាព ថ្នាក់ដឹកនាំបក្សរដ្ឋវៀតណាមបានផ្ញើសារទូរលេខរំលែកទុកយ៉ាងជ្រាលជ្រៅ
អតីតប្រធានាធិបតីអាហ្វ្រីកខាងត្បូង Nelson Mandela ទទួលមរណភាព
(VOV)_ដោយទទួលបានដំណឹងថា៖ អតីតប្រធានាធិបតី Nelson Mandela   ទទួលមរណភាព ថ្នាក់ដឹកនាំបក្សរដ្ឋវៀតណាមបានផ្ញើសារទូរលេខរំលែកទុកយ៉ា ងជ្រាលជ្រៅដល់ប្រធានគណះបក្សមហាសន្នបាទជាតិអាហ្វ្រិក(ANC)និងប្រធានា ធិបតីនៃសាធារណះរដ្ឋអាហ្រ្វិកខាងត្បូលោក Gia cop Du-ma។មុននេះអគ្គលេខា ធិការអង្គការសហប្រជាជាតិ លោក Ban Kimoon បានផ្ញើសារទូរលេខរំលែកទុក យ៉ាងជ្រាលជ្រៅចំពោះគ្រួសារអតីត​ប្រធានាធិបតី អាហ្វ្រីកខាងត្បូង Nelson Mandela​​ ក៏ដូចជាប្រជាជន​អាហ្វ្រីក​​ខាងត្បូងនិងតំបន់ទាំងមូល។ លោក  Ban Kimoon  បានអះអាង​ថា៖ អតីតប្រធានាធិបតី​ Nelson Mandela​​  ជានិមិត្តរូបដ៏មហិមា​អំពី​ យុត្តិធម៌ ​ជាមនោសញ្ជេតនារបស់មនុស្សលោក។ ​លោកបានពលីកម្មអស់​មួយ​ជីវិត ដើម្បីបុព្វហេតុប្រឆាំងលទ្ធិអាណានិគម និងការ​ប្រកាន់ពូជ​សាសន៍លើពិភពលោក។ អតីតប្រធានាធិបតី Nelson Mandela (internet)         នាថ្ងៃនេះដែរ ថ្នាក់ដឹកនាំ EU ក៏បានសម្ដែងនូវក្តីសោកស្ដាយជា​ច្រើន​ចំពោះការទទួលមរណភាពរបស់ អតីតប្រធានាធិបតី​Nelson Mandela​ដែរ​។ ប្រធានក្រុមប្រឹក្សាទ្វីបអឺរ៉ុប Herman Van Rompuy បានស្ងើចសរសើរលោកNelson  Mandela ជា៖និមិត្តរូបមួយនាក់ក្នុង​ចំណោម​បណ្ដា​និមិត្តរូបនយោបាយមហិមា បំផុតក្នុងសម័យកាល។         នៅវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក Barack Obama បានលើក​សរសើរ លោក Nelson Mandela ជាមនុស្សរស់នៅដើម្បីសតិអារម្មណ៍​កសាងសង្គម មួយប្រកបដោយប្រជាធិបតេយ្យ និងសេរីភាព៕