ជាផ្នែកមួយនៃសកម្មភាពរំលឹកខួបឆ្នាំនេះ សិក្ខាសាលាវិទ្យាសាស្ត្រជាតិដែលមានប្រធានបទ "៩៥០ ឆ្នាំនៃ Quoc Tu Giam៖ បេតិកភណ្ឌប្រណិតផូផងនៃការសិក្សារៀនសូត្រ បុគ្គលដែលមានទេពកោសល្យ និងសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍជាតិ" ដែលបានប្រារព្ធឡើងនៅថ្ងៃទី ១២ ខែវិច្ឆិកា នៅទីក្រុងហាណូយ ជាវេទិកាសម្រាប់អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីតួនាទីរបស់ Quoc Tu Giam ក្នុងប្រវត្តិសាស្ត្រអប់រំនិងវប្បធម៌វៀតណាម។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីខួបលើកទី ៩៥០ នៃទិវាបង្កើត Quoc Tu Giam បានប្រារព្ធឡើងនាថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក Le Xuan Kieu នាយកមជ្ឈមណ្ឌលសកម្មភាពវប្បធម៌និងវិទ្យាសាស្ត្រ វ៉ាន មៀវ - Quoc Tu Giam បានឲ្យដឹងថា៖ “ចាប់ពីដើមឆ្នាំ ២០២៦ រហូតមកដល់ពេលនេះ យើងបានអនុវត្តភារកិច្ចចំនួន ១០ ក្រុម ដែលក្នុងនោះភារកិច្ចចំនួន ៩ ក្រុមបម្រើដោយផ្ទាល់ដល់ខួបលើកទី ៩៥០ នៃទិវាបង្កើត Quoc Tu Giam និងភារកិច្ចចំនួន ១ ក្រុម ដែលមានគោលបំណងសម្រាប់ខួបលើកទី ១.០០០ឆ្នាំនៃការបង្កើតសាលានេះផងដែរ។ នេះជាឱកាសមួយដើម្បីលើកតម្កើងតម្លៃលក្ខណៈប្រណិតផូរផងនៃការសិក្សារៀនសូត្រ ដើម្បីបង្ហាញពីការដឹងគុណចំពោះបុព្វបុរសរបស់យើងដែលបានបង្កើត និងអភិវឌ្ឍន៍សាលានេះ ហើយក៏ដើម្បីផ្សព្វផ្សាយតម្លៃរបស់ Quoc Tu Giam ដល់មិត្តភក្តិអន្តរជាតិផងដែរ”។
ចំណុចលេចធ្លោនៃសកម្មភាពជាបន្តបន្ទាប់គឺពិធីរំលឹកខួបលើកទី ៩៥០ នៃទិវាបង្កើត Quoc Tu Giam - សាលាជាតិដំបូងរបស់វៀតណាម ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែវិច្ឆិកា នៅទីតាំងបេតិកភណ្ឌជាតិពិសេស Van Mieu-Quoc Tu Giam ផងដែរ៕





