អ៊ុយក្រែនមានគោលបំណងថាវៀតណាមក្លាយទៅជាដៃកួយុទ្ឋសាស្រ្ត។
25/08/2012 08:40
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅវៀតណាមលោក Oleksiy Shovkoplias បានសំដែងក្តីសង្ឃឹមថា វៀតណាមក្លាយទៅជា ដៃកួយុទ្ឋសាស្រ្តរបស់អ៊ុយក្រែន។

Image: Internet VOV-ឆ្លើយតបសម្ភាសជាមួយអ្នកយកព័ត៏មាននៃវិទ្យុសំលេងវៀតណាម ក្នុង ឱកាសបុណ្យជាតិអ៊ុយក្រែន ថ្ងៃទី២៤សីហាឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅ វៀតណាមលោក Oleksiy Shovkoplias បានសំដែងក្តីសង្ឃឹមថា ប្រទេសទាំង២ នឹងជំរុញខ្លាំងទំនាក់ទំនងរវាងប្រទេសទាំង២លើគ្រប់វិស៍យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្មអប់រំ។ល។លោក Oleksiy Shovkopliasអោយដឹងថែមទៀតថា អ៊ុយក្រែនមានការយកចិត្តទុកដាក់ជាពិសេសដល់ទំនាក់ទំនងជាមួយបណ្តា ប្រទេសនៅអាស៊ីអគ្នេយ៍ដែលក្នុងនោះមានវៀតណាមផង។ស្តីពីបណ្តាវិធានការ ជំរុញ ទំនាក់ទំនងរវាងប្រទេសទាំង២លោក Oleksiy Shovkopliasអោដឹងថា “ យើងកំពុងខំប្រឹងប្រែងជាច្រើនជាងទៀតដើម្បីនាំតំលៃប្រាក់នាំចេញទំនិញរបស់ វៀតណាមទៅ អ៊ុយក្រែនឆ្នាំនេះទទួលបាន៤០០លានដុល្លារអាមេរិក។គោលដៅ គឺក្នុងរយះពេលឆ្នាំខាងមុខ តំលៃប្រាក់នាំចេញទំនិញនេះកើនឡើង១ពាន់លាន ដុល្លារអាមេរិកដើម្បីអនិវត្តប្រការនេះដំបូងបង្អស់យើងត្រូវចុះហត្ថលេសាលើកិច្ច ព្រមព្រៀងសេរីពាណិជ្ជកម្មសំដៅជំរុញការនាំចេញទំនិញរវាងប្រទេសទាង២“៕
Related






