អ៊ុយក្រែនប្រកាសនឹងប្រឆាំងសំណូមពរសងបំណុលរបស់រុស្ស៊ី
19/02/2016 08:43
(VOVworld) – នាថ្ងៃទី ១៨ កុម្ភៈ អ៊ុយក្រែនបាន ប្រកាសថា៖ ប្រទេសនេះប្តេជ្ញា ប្រឆាំងសំណូម ពរសងបំណុលរបស់រុស្ស៊ីដែលមានតំលៃ ៣ ពាន់លានដុល្លាអាមេរិកពីឆ្នា ២០១៣។

អ៊ុយក្រែនប្រកាសនឹងប្រឆាំងសំណូមពរសងបំណុលរបស់រុស្ស៊ី (Image: VNA) (VOVworld) – នាថ្ងៃទី ១៨ កុម្ភៈ អ៊ុយក្រែនបានប្រកាសថា៖ ប្រទេសនេះប្តេជ្ញា ប្រឆាំងសំណូមពរសងបំណុលរបស់រុស្ស៊ីដែលមានតំលៃ ៣ ពាន់លានដុល្លា អាមេរិកពីឆ្នា ២០១៣។ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនបានប្រកាសថា៖ ប្រទេសនេះ នឹងការពារផលប្រយោជន៍របស់ខ្លួននៅតុលាការនៅចក្រភពអង់គ្លេស។ សេចក្តី ប្រកាសរបស់អ៊ុយក្រែនត្រូវបាននាំចេញបន្ទាប់ពីរុស្ស៊ីទើបនឹងដាក់ពាក្យប្តឹងតវ៉ា អ៊ុយក្រែនជាផ្លូវការនៅតុលាការមួយនៅក្រុងឡុងដើម្បីទាមទា Kiev សងបំណុល ពោលខាងលើ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានឲ្យដឹងថា៖ ការប្តឹងតវ៉ារបស់ម៉ូស្គូគឺជាវិធានការចុងក្រោយក្នុងពេល Kiev មិនទាន់ត្រៀមខ្លួន ជាស្រេចធ្វើការចរចារជាមួយរុស្ស៊ីឡើយ៕
Related





