អ៊ុយក្រែនដំណើរការសើបអង្កេតករណីប្លន់យន្តហោះពីអ៊ុយក្រែនទៅ Sochi
09/02/2014 08:30
ថ្ងៃទី៨កុម្ភៈបុរសអ៊ុយក្រែន ដំណើរការសើបអង្កេតការ ដែល បុរសជនជាតិអ៊ុយក្រែន១នាក់ដែលប្លន់យន្តហោះ ពីអ៊ុយក្រែន ទៅតួកគី ហើយបង្ខំឲ្យហោះទៅ ទីក្រុង Sochi រុស្ស៊ី

បុរសអ្នកប្លន់យន្តហោះនេះ ត្រូវបានចាប់ខ្លួនដោយកងទ័ពពិសេសតួកគី (រូបថត VNA) Vovworld-ថ្ងៃទី៨កុម្ភៈបុរសអ៊ុយក្រែន ដំណើរការសើបអង្កេតការដែល បុរសជនជាតិ អ៊ុយក្រែន១នាក់ដែលប្លន់យន្តហោះពីអ៊ុយក្រែន ទៅតួកគី ហើយបង្ខំឲ្យហោះទៅទីក្រុង Sochi រុស្ស៊ី ជាទីដែលការប្រកួតកីឡាអូឡាំពិច រដូវរងាឆ្នាំ២០១៤ កំពុងបើកដំណើរ ដោយមានការចូលរួមរបស់អ្នកប្រមុខប្រទេសជាតិជាច្រើនរូប។ថ្លែងមតិជាមួយមជ្ឈដ្ឋាន អ្នកសារព័ត៌មានលោក Maxim Lenkoប្រធានគណះរសើបអង្កេតនៃទីភ្នាក់ងារសន្តិសុខ អ៊ុយក្រែន(SBU)អោយដឹងថា៖ SBUបានបើកការសើបអង្កេតអំពីឧបាយកលប្លន់យន្ត ហោះរបស់អ្នកដំណើរជ្រុលនិយមនេះ។តាម លោក Maxim Lenko ថា៖បុរសជនជាតិ អ៊ុយក្រែនម្នាក់ បានគំរាមបំផ្ទុះគ្រាប់បែក មុនពេលព្យាយាមប្លន់យន្តហោះមួយ ហើយ ហោះបង្វែរទិសដៅទៅកាន់ទីក្រុងSochi។បុរសនេះបានព្យាយាមសម្រុកចូលបន្ទប់អ្នក បើកយន្តហោះនេះ ដោយមានកាន់គ្រឿងផ្ទុះ ប៉ុន្តែ អ្នកបើយន្តបានប្រកាសអាសន្នភ្លាមៗនៅពេលនោះ ហើយភ្លាមៗនោះ យន្តហោះយោធាចំនួន២គ្រឿងបានហោះមកអមយន្ត ហោះនេះដើម្បីឲ្យទៅចុះចតនៅអាកាសយានដ្ឋានមួយនៅប្រទេសតួកគី។បុរសដែល ត្រូវបានរាយការណ៍ថាបានស្រវឹងស្រានៅពេលនោះ បានបង្ខំឲ្យយន្តហោះនេះឲ្យហោះ ទៅកាន់ទីក្រុង Sochi ប្រទេសរុស្ស៊ី ខណៈដែលយន្តហោះនេះដែលត្រូវបានអមការពារ ដោយយន្តហោះចម្បាំង F-16 ចំនួន២គ្រឿងរបស់តួកគី បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Sabiha Gokcen នៅទីក្រុងIstanbul ប្រទេសតួកគី៕
Related





