រដ្ឋមន្រ្តីការបរទេសនៃក្រុម G7 ចូលរួមកិច្ចប្រជុំនៅទីក្រុងឡុងដ៍ អង់គ្លេស កាលពីថ្ងៃទី៤ខែឧសភា។ (រូបថត៖ AFP/VNA) |
ថ្នាក់ដឹកនាំផ្នែកហិរញ្ញវត្ថុនៃក្រុមប្រទេស G7 នឹងជួបប្រជុំនៅទីក្រុង ឡុងដ៍នៅចុងសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាពន្ធគយ រួមមានការយក ពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងសំណើររបស់អាមេរិកស្ដីពីការយកពន្ធ អប្បបរិមាលើក្រុមហ៊ុនសាជីវកម្មជាសកលផងដែរ។ នេះជាឱកាសដើម្បី ឲ្យប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងអស់ស្ថាបនាទស្សនៈរួមអំពី ទម្រង់អនុវត្តការយកពន្ធលើក្រុមហ៊ុនសាជីវកម្មជាសកល។
រដ្ឋមន្រ្តីហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បានអំពាវនាវឲ្យកិច្ច ប្រជុំកំពូល G7 គាំទ្រដល់កិច្ចព្រមព្រៀងស្ដីពីការយកពន្ធលើក្រុមហ៊ុនសាជីវ កម្មជាសកល ហើយបានបង្ហើបឲ្យដឹងថា កិច្ចព្រមព្រៀងនេះ ស្ថិត “នៅក្នុង កណ្ដាប់ដៃ”៕







