រំលឹកខួបលើកទី២០បណ្ដុះកោសិការដើមបង្កើតឈាមជាលើកដំបូងនៅវៀតណាម
22/08/2015 08:38
Vovworld-ថ្លែងមតិនៅពិធីរំលឹកខួបលើកទី២០បណ្ដុះ កោសិការដើមបង្កើតឈាមជាលើកដំបូងនៅវៀតណាម

រំលឹកខួបលើកទី២០បណ្ដុះកោសិការដើមបង្កើតឈាមជាលើកដំបូងនៅវៀតណាម (VNP) Vovworld-ថ្លែងមតិនៅពិធីរំលឹកខួបលើកទី២០បណ្ដុះកោសិការដើមបង្កើត ឈាមជាលើកដំបូងនៅវៀតណាមនាយប់ថ្ងៃទី២១សីហានៅទីក្រុងហូជីមិញ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល Nguyen Thi Xuyen បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំ កន្លងទៅផ្នែកសុខាភិបាលវៀតណាមទទួលបានសមិទ្ធិសំខាន់ជាច្រើនលើគ្រប់ វិស័យក្នុងនោះការអនុវត្តបច្ចេកទេសថ្មីរបស់ប្រទេសជឿនលឿនលើពិភពលោក ក្នុងការព្យាករណ៍និងព្យាបាលសំដៅលើកកំពស់គុណភាពពិនិត្យព្យាបាលជំងឺ និងជាចំណុចភ្លឺក្នុងផ្នែកសុខាភិបាលវៀតណាម។ អនុរដ្ឋមន្ត្រីបានជឿជាក់ថា នា ពេលខាងមុខការស្រាវជ្រាវនិងអនុវត្តកោសិការដើមនៅវៀតណាមនឹងអភិវឌ្ឍន៍ ថែមទៀតបើកចេញឱកាសរស់រានសំរាប់អ្នកជំងឺ។ នាខែកក្កដាឆ្នាំ១៩៩៥ មន្ទីពេទ្យបរិចាកឈាម-ឈាមវិទ្យាទីក្រុងហូជីមិញបាន អនុវត្តដ៏ជោគជ័យការបណ្ដុះកោសិការដើមជាលើកដំបូងនៅវៀតណាម។ នា បច្ចុប្បន្នលើទូទាំងប្រទេសមានមជ្ឈមណ្ឌលចំនួន៩អនុវត្តផ្គុំកោសិការដើមបង្កើត ឈាមនិងអនវុត្តបានករណីចំនួន៤៤៥ករណី៕
Related





