VOV WorldVOV World
រំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន ថ្នាក់ដឹកនៃប្រទេសទាំងពីរបានផ្លាស់ប្តូរសារទូរលេ
18/01/2015 08:36
Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាបង្កើត ទំនាក់ទំនងការទូត​រវាង​វៀតណាមនិងចិន(ទី១៨មករា) ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបាន​ផ្លាស់ប្តូរ សារទូូរលេខអំណរសាទទៅវិញទៅមក។
រំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន ថ្នាក់ដឹកនៃប្រទេសទាំងពីរបានផ្លាស់ប្តូរសារទូរលេ
រំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន ថ្នាក់ដឹកនៃប្រទេសទាំងពីរបានផ្លាស់ប្តូរសារទូរលេខអំណរ (VOV)         Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូត ​រវាង​វៀតណាមនិងចិន(ទី១៨មករា) ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបាន​ ផ្លាស់ប្តូរសារទូរលេខអំណរសាទទៅវិញទៅមក។ សារទូរលេខអំណរសាទរបស់ថ្នាក់ដឹកនាំវៀតណាមផ្ញើរជូនថ្នាក់ដឹកនាំចិនបាន សសេរថា ថ្ងៃទី១៨មករាឆ្នាំ១៩៥០ សាធារណរដ្ឋប្រជាមានិតចិន ជា​ប្រទេសដំបូង លើពិភពលោកបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម​ប្រជាធិបតេយ្យ សាធារណៈរដ្ឋ នាបច្ចុប្បន្នគឺសាធារណៈរដ្ឋសង្គមនិយម​វៀត​ណាម គូសសម្គាល់ របត់ប្រវត្តិសាស្ត្រសំខាន់ក្នុងទំនាក់ទំនងមិត្តភាពយូរអង្វែង​រវាងប្រទេសទាំងពីរ វៀតណាម-ចិន។ ជាក់ស្ដែងក្នុងអំឡុង៦៥ឆ្នាំកន្លងមកបាន​សឲ្យឃើញទំនាក់ទំនង នៃប្រទេសទាំងពីរទោះបីនៅជួបការលំបាកក្តី​ ប៉ុន្តែ​ដោយ​ការខំប្រឹងប្រែងរួមនៃភាគី ទាំងពីរ កិច្ចសហប្រតិបត្តិការនិងមិត្តភាពនៅ​តែ​ជាចរន្តក្នុងទំនាក់ទំនងរវាងបក្ស ទាំងពីររដ្ឋទាំងពីរវៀតណាម-ចិន។ ក្នុងសារទូរលេខអំណរសាទរបស់ថ្នាក់ដឹកនាំចិនផ្ញើរជូនថ្នាក់ដឹកនាំវៀតណាមបាន សសេរថា ចិននិងវៀតណាមជាជីតខាងមិត្ត តាំងពីពេលបង្កើត​ទំនាក់​ទំនងការទូត មក កិច្ចសហប្រតិបត្តិការមិត្តភាពជានិច្ចកាលជាចរន្តហូរសំខាន់ក្នុង​ទំនាក់ទំនងចិន -វៀតណាម។ ការជួបសន្ទនាជាន់ខ្ពស់រវាងភាគីទាំងពីរបាន​ប្រព្រឹត្ត​ទៅប្រចាំ កិច្ច សហប្រតិបត្តិការលើបណ្ដាវិស័យដណ្ដើមបានសមិទ្ធិ​សំខាន់និងនាំមកផលប្រយោជន៍ ជាក់ស្ដែងសំរាប់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។         បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនបានអះអាងថា​ក្នុងកាលៈទេសៈ​អន្តរជាតិ​ និងដំបន់មានបំរ៉ែបំរួលស៊ីជម្រៅនិងស្មុគស្មាញ ការដែលចិននិងវៀត​ណាម​ព្យាយាម ជិតខាងមិត្តភាព បង្កើនទំនុកទុកចិត្តនយោបាយ សហប្រតិបត្តិ​ការ​មានផលប្រយោជន៍ ដូចគ្នាគឺសមស្របនឹងបំណងប្រាថ្នារួម ផល​ប្រយោជន៍​សារវន្តនៃប្រជាជនប្រទេស ទាំងពីរ មានផលប្រយោជន៍សំរាប់សន្តិភាពស្ថិរភាព​និងអភិវឌ្ឍន៍របស់ដំបន់៕