VOV WorldVOV World
រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់ផ្នែកការងារ យុទ្ធជនពិការ និងសង្គមកិច្ច
19/08/2015 10:31
(VOVworld) - គិតតាំងពីថ្ងៃបង្កើតមក ផ្នែកការងារ យុទ្ធជនពិការនិងសង្គមកិច្ច វៀតណាមជានិច្ចកាល សំរេចល្អនូវគ្រប់ភារកិច្ច។ក្នុងចលនាប្រឡងប្រណាំង ស្នេហាជាតិនានា ផ្នែកទាំងមូលទទួលបានលទ្ធផល គួរឲ្យកត់សំគាល់ជាច្រើន។
រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់ផ្នែកការងារ យុទ្ធជនពិការ និងសង្គមកិច្ច
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ប្រគល់គ្រឿងគ្រឿងឥស្សារិយយសហូជីមិញលើកទី២ជូនក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច។ (VOVworld) - គិតតាំងពីថ្ងៃបង្កើតមក ផ្នែកការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀត ណាមជានិច្ចកាលសំរេចល្អនូវគ្រប់ភារកិច្ច។ក្នុងចលនាប្រឡងប្រណាំងស្នេហា ជាតិនានា ផ្នែកទាំងមូលទទួលបានលទ្ធផលគួរឲ្យកត់សំគាល់ជាច្រើន។ការប្រឡង ប្រណាំងបានក្លាយទៅជាចលនាដ៏ទូលំទូលាយដែលរួមចំណែកអនុវត្តប្រកបដោយ ជោគជ័យរាល់ភារកិច្ចរបស់ផ្នែក និងគោលដៅ សន្ទស្សន៍សេដ្ឋកិច្ច សង្គមរបស់ ប្រទេសជាតិ។ ដោយសមិទ្ធិផលដែលទទួលបាន នាព្រឹកថ្ងៃទី១៩ សីហា នៅពិធីរំលឹកខួបអនុ ស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់ផ្នែកការងារ យុទ្ធជនពិការនិងសង្គមកិច្ច (ថ្ងៃទី២៨ សីហា) ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានប្រគល់ គ្រឿងឥស្សារិយយសហូជីមិញលើកទី២ជូនក្រសួងការងារ យុទ្ធជនពិការ និង សង្គមកិច្ច៕