VOV WorldVOV World
រោងមហោស្រពវិចិត្រសិល្បះសហសម័យវៀតណាម និងមន្ទីរពេទ្យ Huu Nghi ទទួលកិត្តិនាមវីរជនពលកម្ម
27/12/2015 08:45
(VOV)_នាព្រឹកថ្ងៃទី២៧ ធ្នូ មន្ទីរពេទ្យ​ Huu Nghi ហាណូយ បានរៀបចំពិធី​ទទួលកិត្តិនាមវីរជនពលកម្ម។ អគ្គលេខាបក្ស លោក Nguyen Phu Trong ​និងឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញចូលរួម។
រោងមហោស្រពវិចិត្រសិល្បះសហសម័យវៀតណាម និងមន្ទីរពេទ្យ Huu Nghi ទទួលកិត្តិនាមវីរជនពលកម្ម
មន្ទីរពេទ្យ Huu Nghi ទទួលកិត្តិនាមវីរជនពលកម្ម (VOV)_នាព្រឹកថ្ងៃទី២៧ ធ្នូ មន្ទីរពេទ្យ​ Huu Nghi ហាណូយ បានរៀបចំពិធី​ទទួល កិត្តិនាមវីរជនពលកម្ម។ អគ្គលេខាបក្ស លោក Nguyen Phu Trong ​និងឧបនាយក រដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញចូលរួម។ ថ្លែងមតិនៅ​ទីនេះ​ឧបនាយក រដ្ឋមន្ត្រី លោក Vu Duc Dam បានអោយដឹងថា៖ “ ផ្នែកសុខាភិបាលវៀតណាម ត្រូវបានរីកធំធាត់ដោយឥតឈប់ឈរ។​ ទោះ បីយើងមោទនក្តី ប៉ុន្តែមិន ពេញចិត្តខ្លួនឯងចំពោះសមិទ្ធិផលដែលទទួលបាននេះ។  ​ដោយមានតួនាទីសំខាន់ក្នុងប្រព័ន្ធមន្ទីរពេទ្យ ដោយមានភារកិច្ចពិសេស ​សំណូម ពរចំពោះមន្ទីរពេទ្យ Huu Nghi ​កាន់តែខ្ពស់ និងកាន់តែម៉ត់ចត់។ ទន្ទឹមនឹង​ការខំប្រឹង ប្រែងរបស់សមូហភាពមន្ទីរពេទ្យនេះ ក៏ត្រូវការជួយឧបត្ថម្ភ យកចិត្តទុកដាក់ជាពិ សេសរបស់បក្សរដ្ឋ  និងក្រសួងសុខាភិបាល។” ក៏ក្នុងថ្ងៃដដែល រោងមហោស្រពវិចិត្រសិល្បះសហសម័យវៀតណាម ​ក៏បាន រៀបចំពិធីទទួល កិត្តិនាមវីរជនពលកម្ម។ ប្រគល់កិត្តិនាមដ៏ថ្លៃថ្លានេះ ​អោយរោង មហោស្រពវិចិត្រសិល្បះសហសម័យវៀតណាម ប្រធានរដ្ឋវៀតណាម លោក  Truong Tan Sang បានអបអរសាទរ និងលើកដម្កើងស្នាដៃទាំងឡាយ​  ដែល មសមូហភាពល្ខោនមហោស្រពទទួលបាន ក្នុងរយៈពេលកន្លងទៅ និងស្នើ អោយល្ខោន​មហោស្រពកសាងកម្មវិធីសម្ដែងច្រើនថែមទៀត ទាក់ទាញ​ទស្ស និកជន​ជាតិនិងអន្តរជាតិ​ ត្រូវបង្កើនជំនួបប្រាស្រ័យ ធ្វើសមាហរណកម្ម​វប្បធម៌ ​ជាមួយប្រទេសនានាលើពិភពលោក៕