VOV WorldVOV World
រដ្ឋាភិបាល Venezuela ចោទប្រកាន់ភាគីប្រឆាំងក្លែងបន្លំហត្ថលេខាក្នុងការបុះប្រជាមតិ
02/08/2016 10:45
(VOVworld) – នាថ្ងៃទី ១ សីហា រដ្ឋាភិបាល Venezuela បានចោទប្រកាន់ភាគី ប្រឆាំងដែលមានទង្វើក្លែងបន្លំ ក្នុងការប្រមូលហត្ថលេខាអំពាវនាវរៀបចំការបោះ ឆ្នោតទំនុកទុកចិត្តពាក់កណ្ដាលអាណត្តិចំពោះ ប្រធានាធិបតី Nicolas Maduro។
រដ្ឋាភិបាល Venezuela ចោទប្រកាន់ភាគីប្រឆាំងក្លែងបន្លំហត្ថលេខាក្នុងការបុះប្រជាមតិ
រដ្ឋាភិបាល Venezuela ចោទប្រកាន់ភាគីប្រឆាំងក្លែងបន្លំហត្ថលេខាក្នុងការបុះប្រជាមតិ (VNA) (VOVworld) – នាថ្ងៃទី ១ សីហា រដ្ឋាភិបាល Venezuela បានចោទប្រកាន់ភាគី  ប្រឆាំងដែលមានទង្វើក្លែងបន្លំក្នុងការប្រមូលហត្ថលេខាអំពាវនាវរៀបចំការ បោះ ឆ្នោតទំនុកទុកចិត្តពាក់កណ្ដាលអាណត្តិចំពោះប្រធានាធិបតី Nicolas  Maduro។ ថ្លែងមតិ នៅសម័យសួរដេញដោលនៅគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត  CNE លោក Jorge Ridriguez អភិបាលក្រុង Caracas និងជា អ្នកប្រមុខគណៈកម្មាធិការពិសេសរបស់រដ្ឋាភិបាលបានឲ្យដឹងថា៖ សមត្ថកិច្ច ទទួលបានសំបុត្រនិងពាក្យប្តឹងតវ៉ារបស់ប្រជាពលរដ្ឋនៅតុលាការដែលចោទ ប្រកាន់សម្ព័ន្ធគណៈបក្សប្រឆាំង «តុសាមគ្គីភាពប្រជាធិបតេយ្យ»  (MUD) បានក្លែងបន្លំហត្ថលេខា។ លោកបានលើកច្បាស់ថា៖ ការប្រមូលហត្ថលេខា ទាមទារៀបចំការបោះប្រជាមតិចំពោះការបោះឆ្នោតទំនុកទុកចិត្តប្រធានា ធិបតី Nicolas Maduro គ្មានតំលៃណាមួយខាងគតិយុត្តទេ។ អ្នកនយោបាយ រូបនេះបានអះអាងថា៖ នេះគឺជារឿងក្លែងបន្លំហត្ថលេខាធំបំផុតក្នុងប្រវត្តិ សាស្ត្ររបស់ Venezuela ហើយមិនអាចកសាង អនាគតរបស់ប្រទេសជាតិឈរ លើគ្រិះស្ថានក្លែងបន្លំទេ៕