VOV WorldVOV World
រដ្ឋាភិបាលបង្កលក្ខណៈងាយស្រួលសំរាប់ផលិតកម្ម អាជីវកម្ម
05/10/2016 10:36
(VOV)_​ចាប់ពីថ្ងៃទី៥តុលា ក្រុមជំនួយការសំរាប់រដ្ឋមន្ត្រីប្រធានខុទ្ទកាល័យរដ្ឋា​ភិបាល នឹងទទួលព័ត៌មានផ្ទាល់ពីអង្គភាពអាជីវកម្ម តាមគេហទំព័ររបស់រដ្ឋាភិ​បាលដើម្បីទទួលមតិ សំណូមពររបស់អង្គភាពអាជីវកម្ម ចំពោះរដ្ឋាភិបាល។ រដ្ឋ​មន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung បានអោយ​ដឹងដូច្នេះ
រដ្ឋាភិបាលបង្កលក្ខណៈងាយស្រួលសំរាប់ផលិតកម្ម អាជីវកម្ម
រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung (VOV)_​ចាប់ពីថ្ងៃទី៥តុលា ក្រុមជំនួយការសំរាប់រដ្ឋមន្ត្រីប្រធានខុទ្ទកាល័យរដ្ឋា​ភិ បាល នឹងទទួលព័ត៌មានផ្ទាល់ពីអង្គភាពអាជីវកម្ម តាមគេហទំព័ររបស់រដ្ឋាភិ​បាល ដើម្បីទទួលមតិ សំណូមពររបស់អង្គភាពអាជីវកម្ម ចំពោះរដ្ឋាភិបាល។ រដ្ឋ​មន្ត្រី និងជា ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung បានអោយ​ដឹងដូច្នេះ នៅក្នុង សន្និសីទកាសែតសាមញ្ញរបស់រដ្ឋាភិបាលនារសៀលថ្ងៃទី៤​តុលា នៅទីក្រុងហាណូយ។  លោក Mai Tien Dung បានអោយដឹងថា៖           “ នេះគឺជាគេហទំព័ររបស់រដ្ឋាភិបាលជាមួយអង្គភាពអាជីវកម្ម ហើយនា​ពេល ខាងមុខនេះ នឹងមានគេហទំព័ររបស់រដ្ឋាភិបាលជាមួយប្រជាជន។ ដូច្នេះ​ការទទួល ព័ត៍មានរបស់អង្គភាពអាជីវកម្មជាមួយរដ្ឋាភិបាលនិងការឆ្លើយរបស់​រដ្ឋាភិបាល ត្រូវ បានបើកចំហរនិងតម្លាភាព។ តាមប្រព័ន្ធនេះ បណ្ដាសំណូមពររបស់អង្គភាពអាជីវ កម្ម ការជំពាក់ជំពិនរបស់អង្គភាពអាជីវកម្មក្នុងដំណើការផលិតកម្ម អាជីវកម្ម ជា ពិសេសគឺបន្ដាយន្តការ គោលនយោបាយ នឹងបានគ្រប់ក្រសួង ស្ថាប័ន និងតំបន់ ឆ្លើយបកស្រាយ។”           ដើម្បីកសាងបរិយាកាសអាជីវកម្មល្អថែមទៀត រដ្ឋមន្ត្រី និងជាប្រធានខុទ្ទ​កា ល័យរដ្ឋាភិបាល លោក Mai Tien Dung បានអោយដឹងថា៖ ​រដ្ឋាភិបាល​បាន​ប្រមូលផ្តុំ ពិភាក្សា ធ្វើវិសោធនកម្មច្បាប់មួយចំនួនដែលទាក់ទិនដល់ច្បាប់​វិនិយោគ ច្បាប់ អង្គភាពអាជីវកម្មទ្រង់ទ្រាយតូចនិងមធ្យម…លៗ៕