VOV WorldVOV World
រដ្ឋាភិបាលប្រជុំអំពីកំណែទម្រង់ផ្នែកអគ្គីសនីនិងធ្យូង
19/01/2016 10:25
(VOV)_នាព្រឹកថ្ងៃទិ១៩ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំ អចិន្ត្រៃយ៍​រដ្ឋាភិបាល ​ស្ដីអំពីគំរោងការណ៍កំណែទម្រង់ការអភិវឌ្ឍន៍អគ្គីសនី ដំណាក់កាល ២០១១ -២០២០ និងទស្សនះវិស័យដល់ឆ្នាំ ២០៣០ និងគំរោងការណ៍កំណែទម្រង់ផ្នែកធ្យូងវៀតណាមដល់ឆ្នាំ ២០២០ និងទស្សនះវិស័យដល់ឆ្នាំ ២០៣០។
រដ្ឋាភិបាលប្រជុំអំពីកំណែទម្រង់ផ្នែកអគ្គីសនីនិងធ្យូង
រដ្ឋាភិបាលប្រជុំអំពីកំណែទម្រង់ផ្នែកអគ្គីសនីនិងធ្យូង (VOV)_នាព្រឹកថ្ងៃទិ១៩ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត​ណាម  លោក Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំ អចិន្ត្រៃយ៍​រដ្ឋាភិបាល ​ស្ដីអំពីគំរោង ការណ៍កំណែទម្រង់ការអភិវឌ្ឍន៍អគ្គីសនី ដំណាក់កាល ២០១១ -២០២០ និង ទស្សនះវិស័យដល់ឆ្នាំ ២០៣០ និងគំរោងការណ៍កំណែទម្រង់ផ្នែកធ្យូងវៀតណាម ដល់ឆ្នាំ ២០២០ និងទស្សនះវិស័យដល់ឆ្នាំ ២០៣០។           ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានស្នើ​អោយក្រ សួងឧស្សាហ ពាណិជ្ជកម្ម ទទួលយកមតិពីគ្រប់ក្រសួង ស្ថាប័នដើម្បី​បំពេញបន្ថែម គំរោងការណ៍ចំនួនពីរនេះ ដើម្បីដាក់ជូនរដ្ឋាភិបាលពិនិត្យមើល និងអនុម័តអោយ អនុវត្តពីដើមឆ្នាំ ២០១៦នេះ។ ស្ដីអំពីគំរោងការណ៍ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ផ្នែកអគ្គី សនី និងធ្យូងនាពេលខាងមុខនេះ នាយករដ្ឋមន្ត្រី លោក ​Nguyen Tan Dung បាន សង្កត់ធ្ងន់ថា៖ ផ្នែកទាំងពីរនេះត្រូវ​ធានាអោយ​បានគ្រប់តម្រូវការនៃកំណើន ការ អភិវឌ្ឍន៍របស់ប្រទេសជាតិដែរ៕