រដ្ឋាភិបាលអ៊ុយក្រែនរួចផុតពីការបោះឆ្នោតមិនទុកចិត្ត
04/12/2013 08:26
(VOVworld)-នាថ្ងៃទី៣ធ្នូរដ្ឋាភិបាលអ៊ុយក្រែនបានឆ្លង ផុតពីការបោះឆ្នោតមិនទុកចិត្ត ដោយមានសម្លេងចំនួន ១៨៦ប៉ុណ្ណោះ

(VOVworld)-នាថ្ងៃទី៣ធ្នូរដ្ឋាភិបាលអ៊ុយក្រែនបានឆ្លងផុតពីការបោះឆ្នោតមិនទុក ចិត្ត ដោយមានសម្លេងចំនួន១៨៦ប៉ុណ្ណោះ ចំពោះរដ្ឋាភិបាល របស់នាយករដ្ឋមន្រ្តី Nykola Azarov។ លទ្ធផលនេះ ឆ្លុះបញ្ចាំងថាតំណាងនៃគណៈបក្សបណ្តាតំបន់កាន់ អំណាចនិងគណៈបក្សកម្មុយនិស្តមិនចូលរួមការបោះឆ្នោតមិនទុកចិត្តរដ្ឋាភិបាល តាមសំណើររបស់ភាគីប្រឆាំងឡើយ។ សមាជិកសមាជិកាសភាអ៊ុយក្រេនក្នុងកិច្ចប្រជុំរដ្ឋសភានាថ្ងៃទី៣ធ្នូ (រូបថតៈ TTXVN) មុននោះគណៈបក្សនយោបាយចំនួន៣នៅអ៊ុយក្រែនបានសំណូមពរឲ្យរដ្ឋ សភាដំណើរការបោះឆ្នោតមិនទុកចិត្តចំពោះរដ្ឋាភិបាល បន្ទាប់ពីប្រធានាធិបតី លោក Viktor Yanukovych បានប្រកាសពន្យាការចុះហត្ថលេខាកិច្ចព្រមព្រៀងចង សម្ព័ន្ធជាមួយសហភាពអ៊ឺរ៉ុប (EU)។ សេចក្តីសម្រេចនេះ បានបង្ករលកបាតុកម្ម ដោយមានការចូលរួមរបស់មនុស្សរាប់ពាន់នាក់សំដៅប្រឆាំងជំទាស់ រដ្ឋាភិបាល៕
Related






