រដ្ឋាភិបាលស៊ីរីចង់ស្វែងរកដំណោះស្រាយនយោបាយនៅសន្និសីទGeneva
28/11/2013 11:00
(VOVworld)-ស៊ីរីនឹងបញ្ចូនគណៈប្រតិភូ១ទៅកាន់ សន្និសីទអន្តរជាតិស្តីអំពីស៊ីរី លើកទី២ ឬហៅថា សន្និសីទ Geneva ទី២
.jpg)
ប្រធានាធិបតីស៊ីរី លោក Bashar al-Assad (VOVworld)-ស៊ីរីនឹងបញ្ចូនគណៈប្រតិភូ១ទៅកាន់សន្និសីទអន្តរជាតិស្តីអំពីស៊ីរី លើកទី២ ឬហៅថា សន្និសីទ Geneva ទី២(គ្រោងនឹងប្រារព្វឡើងនាថ្ងៃទី២២មករាឆ្នាំ២០១៤នៅស្វីស) សំដៅស្វែងរកដំណោះស្រាយនយោបាយ១សម្រាប់ អនាគតរបស់ខ្លួន។ សេចក្តីប្រកាសនេះត្រូវបានក្រសួងការបរទេសស៊ីរី នាំចេញ នាថ្ងៃទី២៧វិច្ឆិកា។ ទីភ្នាក់ងាសារព័ត៌មាន SANA របស់ស៊ីរីបានឲ្យដឹងថាតាមសារ ចររបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ក៏ដូចជាបំណង ប្រាថ្នារបស់ ប្រជាជន Damascus នឹងបញ្ចូនក្រុមសមាជិកជាផ្លូវការទៅកាន់ សន្និសីទ Geneva។សេចក្តីប្រកាសអះអាងថា ការចូលរួមសន្និសីទលើកនេះរបស់រដ្ឋាភិបាលស៊ីរី សំដៅដោះស្រាយវិបត្តិនៅប្រទេសមជ្ឈឹមបូព៌ានេះតែ ប៉ុណ្នោះ ហើយមិនមែនសម្រាប់ បំពេញសំណូមពររបស់លោកខាងលិចទាមទារឲ្យ ប្រធានាធិបតី Basha al-Assad លាលែងពីដំណែងឡើយ៕
Related





