VOV WorldVOV World
រដ្ឋាភិបាលវៀតណាមជួយឧបត្ថម្ភកម្ពុជាក្នុងការងារផ្តាច់គ្រឿងញៀន
30/12/2015 10:58
(VOV)_នាព្រឹកថ្ងៃទី៣០ធ្នូ នៅរាជធានីភ្នំពេញ គណប្រតិភូក្រសួងសុខាភិបាល ​និងអគ្គនាយកដ្ឋានប៉ូលីស-ក្រសួងនគរបាលវៀតណាម បានប្រគល់ជូនភាគី​កម្ពុជា ​ថ្នាំផ្តាច់គ្រឿងញៀន ចំនួន៣ពាន់៨០០ដប គិតជាប្រាក់ចំនួន៣ពាន់លាន​ដុង។
រដ្ឋាភិបាលវៀតណាមជួយឧបត្ថម្ភកម្ពុជាក្នុងការងារផ្តាច់គ្រឿងញៀន
រដ្ឋាភិបាលវៀតណាមជួយឧបត្ថម្ភកម្ពុជាក្នុងការងារផ្តាច់គ្រឿងញៀន (VOV)_នាព្រឹកថ្ងៃទី៣០ធ្នូ នៅរាជធានីភ្នំពេញ គណប្រតិភូក្រសួងសុខាភិបាល  ​និងអគ្គនាយកដ្ឋានប៉ូលីស-ក្រសួងនគរបាលវៀតណាម បានប្រគល់ជូនភាគី​កម្ពុជា  ​ថ្នាំផ្តាច់គ្រឿងញៀន ចំនួន៣ពាន់៨០០ដប គិតជាប្រាក់ចំនួន៣ពាន់លាន​ដុង។ ថ្លែង មតិនៅទីនេះ បណ្ឌិត Dang Van Chinh ប្រធានអនុគណៈកម្មការបង្កា​ប្រឆាំង​គ្រឿង​ ញៀន ក្រសួងសុខាភិបាលវៀតណាម បានអោយដឹងថា៖ ក្នុង​ប៉ុន្មាន​ឆ្នាំកន្លងទៅ រដ្ឋាភិបាលវៀតណាបានបើកទូលាយទំនាក់ទំនង រួមសហការ​ជាមួយបណ្ដា អង្គការអន្តរជាតិ ប្រទេសនានានៅក្នុងតំបន់និងអន្តរជាតិ ក្នុងការ​បង្ការប្រឆាំងគ្រឿង ញៀន។ ចាប់ពីពេលវៀតណាម ឡាវ និងកម្ពុជា ចុះហត្ថ​លេខាលើកិច្ចព្រមព្រៀង សហប្រិតបត្តិការបង្ការប្រឆាំងគ្រឿងញៀន នាឆ្នាំ ​១៩៩៨មក កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបី ត្រូវបានជំរុញខ្លាំង និង​លើកកំពស់ឡើងកំរិតថ្មី រួមចំណែករក្សា រឹងមាំ សន្តិសុខ សណ្ដាប់ធ្នាប់ខ្សែព្រំដែន សន្តិភាព មិត្តភាព ​ពង្រឹងនិងពង្រីកចំណង មិត្តភាពជាប្រពៃណី សាមគ្គី​សហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងបី៕