VOV WorldVOV World
រដ្ឋាភិបាលវៀតណាមបង្កលក្ខណៈងាយស្រួលសំរាប់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងវៀតណាមនិងដៃគូអន្តរជាតិ
19/08/2015 09:11
Vovworld-នារសៀលថ្ងៃទី១៨សីហានៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​វៀតណាមលោក Nguyen Tan Dung បានជួប សន្ទនាជាមួយបណ្ដាប្រធានគណៈប្រតិភូ
រដ្ឋាភិបាលវៀតណាមបង្កលក្ខណៈងាយស្រួលសំរាប់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងវៀតណាមនិងដៃគូអន្តរជាតិ
រដ្ឋាភិបាលវៀតណាមបង្កលក្ខណៈងាយស្រួលសំរាប់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងវៀតណាមនិងដៃគូអន្តរជាតិ (VOV)         Vovworld-នារសៀលថ្ងៃទី១៨សីហានៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​ វៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយបណ្ដាប្រធានគណៈ ប្រតិភូ​អន្តរជាតិដោយរដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ Somkeo Silavong ដឹកនាំដែល ចូល​រួម​ពិធី​រំលឹកខួបលើកទី៧០ទិវាប្រពៃណីនគរបាលប្រជាជនវៀតណាម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា រដ្ឋាភិបាលវៀតណាមគាំទ្រ​និង បន្តបង្កលក្ខណៈងាយស្រួលសំរាប់សកម្មភាពសហប្រតិបត្តិការលើច្រើន​វិស័យ រវាងវៀតណាមជាមួយបណ្ដាប្រទេសក្នុងអាស៊ាន ចិន រុស្ស៊ី គុយបានិង​កំលាំ​ង សន្តិសុខប៉ូលីសមហាផ្ទៃចារកម្មនៃបណ្ដាប្រទេសនិងអង្គការ Aseanpol Interpol។ ពីនោះរួមចំណែកធានាសន្តិសុខជាតិនៃប្រទេសនីមួយៗក៏ដូចជាធានា​សន្តិសុខរួម និងបង្កើនទំនាក់ទំនងមិត្តភាពល្អប្រសើរកិច្ចសហប្រតិបត្តិការប្រសិទ្ធិភាពលើ បណ្ដាវិស័យជាមួយបណ្ដាប្រទេសលើពិភពលោក។         រីឯរដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ Somkeo Silavong ជឿជាក់ថា​កំលាំង​នគរបាលប្រជាជនវៀតណាមនឹងបន្តរួមចំណែកក្នុងបុព្វហេតុកសាងការពារនិង​អភិវឌ្ឍន៍ប្រទេសវៀតណាម។ ទន្ទឹមនឹងនោះបើកទូលាយទំនាក់ទំនងនិង​កិច្ចសហប្រតិបត្តិ ការប្រកបដោយប្រសិទ្ធិភាពជាមួយស្ថាប័នសន្តិសុខប៉ូលីសមហាផ្ទៃចារកម្មរបស់ បណ្ដាប្រទេសនិងអង្គការអន្តរជាតិ៕