VOV WorldVOV World
រដ្ឋាភិបាលវៀតណាមប្តេជ្ញាជម្រុញដំណើរការធានារ៉ាប់រងសុខាភិបាលសម្រាប់ប្រជាជនទាំងមូល
04/03/2015 10:48
(VOVworld)-នាព្រឹកថ្ងៃទី៤មិនានៅទីក្រុងហាណូយ (វៀតណាម) នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានធ្វើជាអធិបតីកិច្ចប្រជុំជាមួយបណ្តាឧបនាយក
រដ្ឋាភិបាលវៀតណាមប្តេជ្ញាជម្រុញដំណើរការធានារ៉ាប់រងសុខាភិបាលសម្រាប់ប្រជាជនទាំងមូល
រដ្ឋាភិបាលវៀតណាមប្តេជ្ញាជម្រុញដំណើរការធានារ៉ាប់ រងសុខាភិបាលសម្រាប់ប្រជាជនទាំងមូល (VOVworld)-នាព្រឹកថ្ងៃទី៤មិនានៅទីក្រុងហាណូយ (វៀតណាម) នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានធ្វើជាអធិបតីកិច្ចប្រជុំជាមួយបណ្តាឧបនាយក រដ្ឋមន្ត្រីព្រមទាំងថ្នាក់ដឹកនាំក្រសួង ផ្នែកទាក់ទិននានា ដើម្បីផ្ទៀងស្តាប់ក្រសួង សុខាភិបាល និងធានារ៉ាប់រងសង្គមកិច្ចវៀតណាម រាយការណ៍អំពីស្ថានភាពអនុវត្ត ច្បាប់ធានារ៉ាប់រងសុខាភិបាលនិងគំរោងការណ៍អនុវត្តដំណើរការឆ្ពោះទៅការ ធានារ៉ាប់រងសុខាភិបាលប្រជាជនទាំងមូលដំណាក់កាល២០១២-២០១៥ និង ឈានទៅដល់ឆ្នាំ២០២០។ ថ្លែងមតិសន្និដ្ឋានក្នុងសម័យប្រជុំនេះ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា ការធានារ៉ាប់រងសុខាភិបាល ជាការផ្តើមគំនិតរបស់ បក្ស រដ្ឋនិងមានអត្ថន័យមនុស្សសាសន៍ដ៏ជ្រាលជ្រៅ ជាពិសេសការថែទាំសុខភាព សម្រាប់ជនក្រីក្រ​ ជនមានគុណូបការៈ និងជនរួមជាតិជាជនជាតិភាគតិចជាដើម។​ លោក មានប្រសាសន៍ថា៖         “ប្រការសំខាន់បំផុតគឺបន្តលើកកំពស់មនសិការ ការទទួលខុសត្រូវរបស់ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋអំណាច រណសិរ្សមាតុភូមិ អំពីភារកិច្ច​ធានារ៉ាប់រងសុខាភិបាលប្រជាជនទាំងមូល នេះក៏ជាភារកិច្ចមានសារៈសំខាន់ ជាពិសេស ដោយសារនេះជាអាយុជីវិត និងសុខភាពរបស់មនុស្ស។ ហើយគោល ដៅ ចុងក្រោយរបស់យើងគឺដើម្បីមនុស្ស”។         ដោយឈរលើស្មារតីនេះ លោក Nguyen Tan Dung បានសំណូមពរក្រសួង ផ្នែក តំបន់នានា ប្រមូលផ្តុំកសាង និងបញ្ជាណែនាំកម្មវិធីសកម្មភាពជាក់ស្តែង ដើម្បីអនុវត្តដំណើរការធានារ៉ាប់រងសុខាភិបាលប្រជាជនទាំងមូល៕