VOV WorldVOV World
រដ្ឋាភិបាលវៀតណាមសន្យាបង្កគ្រប់លក្ខណៈសម្រាប់អ្នកវិទ្យាសាស្ត្រនិងបញ្ញាវ័ន្ត
19/08/2018 08:46
(VOVWORLD) - នាព្រឹកថ្ងៃទី១៩ ខែសីហា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះ សំណាលជាមួយអ្នកមាន ទេពកោសល្យវៀតណាមនៅឯបរទេសប្រមាណ ១០០រូបដែលកំពុងមកចូលរួម “កម្មវិធីតភ្ជាប់បណ្ដាញផ្លាស់ប្ដូរថ្មីច្នៃប្រឌិតវៀតណាម” ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃ ទី២៤ ខែសីហា ក្រោមអធិបតីភាពរបស់ក្រសួងផែនការនិងវិនិយោគ។
រដ្ឋាភិបាលវៀតណាមសន្យាបង្កគ្រប់លក្ខណៈសម្រាប់អ្នកវិទ្យាសាស្ត្រនិងបញ្ញាវ័ន្ត
 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នៅជំនួប នេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការ ដែលបណ្ដាបញ្ញាវ័ន្តវ័យក្មេងបានលើកឡើងការផ្ដួចផ្ដើមគំនិតជាក់ស្ដែងជាច្រើន ចំពោះរដ្ឋាភិបាល ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០។         លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា បក្ស រដ្ឋ និងរដ្ឋាភិបាលជានិច្ច កាលផ្ទៀងស្ដាប់យោបល់របស់បញ្ញាវ័ន្តវៀតណាមនៅឯបរទេស ដើម្បីអាចចេញ គោលនយោបាយថ្មី។ រដ្ឋាភិបាលសន្យាថា នឹងកសាងបរិយាកាសដ៏ងាយស្រួល បំផុត ដើម្បីលើកទឹកចិត្តគាំទ្រការផ្លាស់ប្ដូរថ្មី ការច្នៃប្រឌិត ក្នុងនោះសហគមន៍ បញ្ញាវ័ន្តជាកត្តាសំខាន់ក្នុងការអភិវឌ្ឍនោះ។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា នាពេលថ្មីៗនេះ រដ្ឋាភិបាលផ្ដោតទៅលើបដិវត្តន៍ឧស្សាហកម្ម៤.០ដោយគ្រឹះ ស្ថានគឺទិន្នន័យធំ មនុស្សយន្ត និងបញ្ញាសិប្បនិម្មិត ហើយកំពុងកសាងយុទ្ធ សាស្ត្រជាតិដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ លើកស្ទួយជីវភាពរស់នៅរបស់ ប្រជាជនក៏ដូចជាទ្រង់ទ្រាយខឿនសេដ្ឋកិច្ចផងដែរ។ រដ្ឋាភិបាលក៏កំពុងកសាង មជ្ឈមណ្ឌលច្នៃប្រឌិតខាងបច្ចេកវិទ្យាដ៏ធំសម្បើម ដើម្បីទាក់ទាញមនុស្សមាន ទេពកោសល្យមកធ្វើការទៀតផង។         នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc មានគោលបំណងថា មាន បញ្ញាវ័ន្តកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃដែលវិលត្រឡប់មករួមវិភាគទានទៅក្នុងបុព្វហេតុកសាងប្រទេសជាតិ។ រដ្ឋាភិបាល វៀតណាមសន្យាថា នឹងបង្កគ្រប់ លក្ខណៈដើម្បីអ្នកវិទ្យាសាស្ត្រ បញ្ញាវ័ន្តចូលរួមក្នុងគម្រោងការណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងទូទាំងប្រទេស ពិសេសគឺចំពោះការផ្ដួចផ្ដើមគំនិតថ្មីៗ៕