VOV WorldVOV World
រដ្ឋមន្រ្តីការបរទេសចិន​ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
04/08/2013 08:40
ភាគីទាំង២ដោះស្រាយការខ្វែងគំនិតនានាដោយសន្តិវិធី
រដ្ឋមន្រ្តីការបរទេសចិន​ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
                                          រដ្ឋមន្រ្តីការបរទេសចិន​លោកWang Yiនិងរដ្ឋមន្រ្តីការបរទេសវៀតណាមលោក​Pham Binh  MInh​​រ(រូបថត​VNA) Vovworld-តាមសេចក្តិអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសវៀតណាមលោក​Pham Binh MInh​​រដ្ឋមន្រ្តីការបរទេសចិន​លោកWang Yiទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត ណាមពីថ្ងៃទី៣ដល់ទី៨សីហា ។ព្រឹកថ្ងៃទី៤សីហានៅទីក្រុងហាណូយ​លោក​Pham  Binh MInh​​និងនលោកWang Yiបានដំណើរការចរចារអំពីទំនាក់ទំនងរវាងប្រទេស ទាំង២ជាពិសេសវិធានការសំដៅជំរុញការអនុវត្តរាលកិច្ចព្រមព្រៀងដែលប្រទេស ទាំង​២ទទួលបាននាពេលកន្លងទៅជាពិសេសការអនុវត្តកម្មវិធីសកម្មភាពអនុវត្តនូវ ទំនាក់ទំនងយុទ្ខសាស្រ្តវៀតណាចិនលើគ្រប់វិស័យ។។ភាគីទាំង២បាន​ពិភាក្សាអំពី បញ្ហាអន្តរជាតិនិងក្នុងតំបន់ទៀតផង។រដ្ឋមន្រ្តីទាំង២រូបបានវាយតំលៃខ្ពស់ចំពោះ ជំហានអភីវឌ្ឍន៍ក្នុងទំនាក់ទំនងរវាងប្រទេសទាំង២​ជាពិសេសបន្ទាប់ពិការចរចារ តាមទូរសព្វរវាងអគ្គលេខាបក្សកម្មុយទាំង២រូប។រដ្ឋមន្រ្តីទាំង២រូបបានឯកភាពថា ការដែលវៀតណាមនិងចិនបង្កើនទំនុកទុកចិត្តនយោបាយនិងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យគឺសមស្របទៅនឹងផលប្រយោធន៍ជាសារវន្តនិងយូអង្វែងរបស់ប្រជាជន នៃប្រទេសទាំង២។អំពីបញ្ហាដែនដីព្រំដែនភាគីទាំង២វាយតំលៃខ្ពស់ចំពោះលទ្ឋផលនៃ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ក្នុងការអនុវត្តនូវ​ឯកសារចំនួន៣ស្តីពីបញ្ហា ព្រំដែនគោក។ស្តីពិបញ្ហានានាល់សមុទ្រខាងកើត​ភាគីទាំង២អះអាងថានឹងដោះស្រាយ ការខ្វែងគំនិតតាមរយះការចរចារសន្តិភាពមុនទុកឲ្យបញ្ហាដែលកើតឡើងជះឥទ្ឋិពល លើទំនាក់ទំនងមិត្តភាពវៀតណាមចិនក៍ដូចជាសន្តិភាព​និងស្ថិរភាពនៅសមុទ្រខាងកើត៕

More