VOV WorldVOV World
រដ្ឋមន្រ្តីការបរទេសអាមេរិកទៅបំពេញទស្សនិកិច្ចនៅអេហ្ស៊ីប។
15/07/2012 08:29
រដ្ឋមន្រ្តីការបរទេសអាមេរិក Hillary Clinton នាថ្ងៃទី១៤កក្កដា បានមានដំណើរទស្សនិកិច្ចនៅអេហ្ស៊ីប​ និងមានជំនួបជាមួយ ប្រធានាធិបតី Mohamed Morsy។
រដ្ឋមន្រ្តីការបរទេសអាមេរិកទៅបំពេញទស្សនិកិច្ចនៅអេហ្ស៊ីប។
                  ជំនួបរវាងរដ្ឋមន្រ្តីការបរទេសHillary Clinton ជាមួយប្រធានាធិបតី Mohamed Morsy។ (Internet) VOV-រដ្ឋមន្រ្តីការបរទេសអាមេរិក  Hillary Clinton នាថ្ងៃទី១៤កក្កដាបាន មានដំណើរទស្សនិកិច្ចនៅអេហ្ស៊ីប​ និងមានជំនួបជាមួយប្រធានាធិបតី Mohamed Morsy។នេះជាមន្រ្តីជាន់ខ្ពស់បំផុតដំបូងរបស់អាមរិកដែល មកដល់អេហ្ស៊ីប តាំងពីពេលប្រទេសនេះមាន ប្រធានាធិបតីឥស្លាម១រូប មក។ក្នុងសេចក្តីប្រកាស១ដែលបាននាំចេញបន្ទាប់ពីជំនួបជាមួយប្រធា នាធិបតី Mohamed Morsy រដ្ឋមន្រ្តីការបរទេសអាមេរិក  Hillary Clintonបាន អះអាងថា អាមេរិកនឹងជួយឧបត្ថម្ភដំណើរការផ្ទេប្រគល់សិទ្ឋិអំណាច ស៊ីវិលនៅ អេហ្ស៊ីប។ក្នុងកាយវិការសំដៅពង្រឹងទំនា់ទំនងជាមួយ អេហ្ស៊ីប ក្រោមរបបថ្មី រដ្ឋមន្រ្តីការបរទេស  Hillary Clintonនៅសន្យាថែមទៀតថា នឹងផ្តល់ជំនួយជាទឹកប្រាក់រាប់រយលានដុល្លារអោយបណ្តាមូលនិធិវិនិយោគ ឯកជននិងបង្កើតការងារថ្មី៕

More