រដ្ឋមន្រ្តីកងទ័ពជើងទឹកអាមេរិកទៅបំពេញទស្សនកិច្ចនៅទីក្រុងដាណាំង
10/04/2015 10:36
(VOVworld) - ទីក្រុងដាណាំងជានិច្ចកាលយកចិត្តទុក ដាក់ដល់ការទាក់ ទាញប្រភពទុនវិនិយោគពីបរទេស ក្នុងនោះមានអាមេរិកក្នុងបណ្ដាវិស័យបច្ចេកវិទ្យាខ្ពស់ អប់រំនិងសុខាភិបាល។

(VOVworld) - នាថ្ងៃទី៩ មេសា នៅជំនួបសន្ទនាជាមួយលោក Ray Mabus រដ្ឋមន្រ្តី កងទ័ពជើងទឹកអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចមិត្តភាពនៅទីក្រុងដាណាំង ភាគ កណ្ដាលវៀតណាម លោក Huynh Duc Tho ប្រធាគណៈកម្មាធិការប្រជាជន ទីក្រុង ដាណាំង បានជូនដំណឹងអំពីខ្លឹមសារស្នូលមួយចំនួននៃស្ថានភាពសេដ្ឋកិច្ច សង្គមនៅ តំបន់។លោកបានឲ្យដឹងថា ទីក្រុងដាណាំងជានិច្ចកាលយកចិត្តទុកដាក់ ដល់ការទាក់ ទាញប្រភពទុនវិនិយោគពីបរទេស ក្នុងនោះមានអាមេរិកក្នុងបណ្ដា វិស័យបច្ចេកវិទ្យា ខ្ពស់ អប់រំនិងសុខាភិបាល។លោក Huynh Duc Tho ក៏បានថ្លែង អំណរគុណចំពោះ ការដែលអាមេរិកផ្ដល់គ្រឿងសម្ភារៈចំនួន១០០សំរាប់មជ្ឈម ណ្ឌលបង្ការប្រឆាំងគ្រោះ ធម្មជាតិទីក្រុងដាណាំង រួមចំណែកកាត់បន្ថយការ ខូតខាតដោយគ្រោះធម្មជាតិ។ លោករដ្ឋមន្ត្រី Ray Mabus ថ្លែងមតិនៅក្នុងជំនួបនេះ ស្ដីពីកិច្ចសហប្រតិបតិ្តការហ្វឹកហាត់កងទ័ពជើងទឹករវាងប្រទេសទាំង២ លោក Ray Mabus បានឲ្យដឹងថា នឹងបង្កើនការធានាផ្លូវនាវាចរណ៍លើសមុទ្រឲ្យបាន ងាយស្រួល ធានាសេរីភាពខាងនាវាចរណ៍និងពាណិជ្ជកម្មនៅសមុទ្រខាង កើត៕
Related





