រដ្ឋមន្រ្តីក្រសួងនគបាលវៀតណាមទទួលជួបជាមួយបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្មកងទ័ពខេមរៈភូមិន្ទ
15/05/2014 12:31
(VOVworld)-ក្នុងជំនួបសន្ទនាជាមួយបញ្ជាការកង កម្លាំងពិសេសប្រឆាំងភេរវកម្មកងទ័ពខេមរៈភូមិន្ទ នាថ្ងៃទី១៥ឧសភា នៅទីភ្នាក់ងារក្រសួងនគបាល វៀតណាម

រដ្ឋមន្រ្តីក្រសួងនគបាលវៀតណាមទទួលជួបជាមួយបញ្ជាការកងកម្លាំងពិសេសប្រឆាំង ភេរវកម្មកងទ័ពខេមរៈភូមិន្ទ (រូបថតៈ cand.vn) (VOVworld)-ក្នុងជំនួបសន្ទនាជាមួយមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម កងទ័ពខេមរៈភូមិន្ទនាថ្ងៃទី១៥ឧសភានៅទីភ្នាក់ងារក្រសួងនគបាលវៀតណាម រដ្ឋ មន្ត្រីលោក Tran Dai Quang បានអះអាងថា ក្រសួងនគបាលត្រៀមខ្លួនជាស្រេចជួយបណ្តាកម្លាំងសមិត្ថកិច្ចរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជនល្មើស ជាពិសេស គឺ ជនល្មើសភេរវកម្មអន្តរជាតិ ដើម្បីជីវភាពសុខសាន្តត្រាន និងសុភមង្គលរបស់ ប្រ ជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ក្នុងតំបន់និងលើ ពិភពលោក។ រីឯខ្លួនវិញ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មេបញ្ជាការកងកម្លំាងពិសេស ប្រឆាំងភេរវកម្មកងទ័ពខែមរៈភូមិន្ទ មានគោល បន្តកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងនគបាលវៀតណាមលើវិស័យបណ្តោះ បណ្តាល និងចែករំលែកបទ ពិសោធន៍បង្ការ និងប្រឆាំងភេរវកម្មអន្តរជាតិ៕
Related
More





