VOV WorldVOV World
រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគបានមានការសន្ទនា
16/03/2012 09:20
(VOVworld)-នាថ្ងៃទី ១៦មិនា នៅគេហទំព័រព័ត៌មាន អេឡិកត្រូលិករដ្ឋាភិបាលវៀតណាម រដ្ឋមន្រ្តីក្រសួង សុខាភិបាល Nguyen Thi Kim Tien និងរដ្ឋមន្ត្រីក្រ សួងផែនការ និងវិនិយោគ Bui Quang Vinh បានមានការសន្ទនា Online
រដ្ឋមន្រ្តីក្រសួងសុខាភិបាល Nguyen Thi Kim Tien  (រូបថតៈ Internet)           (VOVworld)-នាថ្ងៃទី ១៦មិនា នៅគេហទំព័រព័ត៌មានអេឡិកត្រូលិករដ្ឋាភិបាល វៀតណាម រដ្ឋមន្រ្តីក្រសួងសុខាភិបាល Nguyen Thi Kim Tien និងរដ្ឋមន្ត្រីក្រសួងផែន ការនិងវិនិយោគ Bui Quang Vinh បានមានការសន្ទនា Online ជាមួយប្រជាជនស្តីអំពី បញ្ហាដែលរដ្ឋមន្ត្រីទាំងពីររូបកំពុងគ្រប់គ្រងផ្ទាល់ស្តីអំពីវិស័យសុខាភិបាល ការសន្ទនា  សំដៅធ្វើឲ្យច្បាស់អំពីខ្លឹមសារកម្រិតកែប្រែតម្លៃសេវ៉ាកម្មសុខាភិបាលនិងគោលនយោ  បាយជួយឧបត្ថម្ភចំពោះមុខសញ្ញាគោលនយោបាយ និងផលប្រយោជន៌ពេលចូលរួម ធានារ៉ាប់រង់សុខាភិបាលជាដើម។ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគBui Quang Vinh (រូបថតៈ Internet)          រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ Bui Quang Vinh បានឆ្លើយសំនួរជាច្រើន ដែលទាក់ទិនដល់បញ្ហារៀបចំឡើងវិញ រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចនិងស្ថានភាពអនុ វត្ត សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីអំពីការរាំងស្កាត់អតិផលរណ ស្ថិរភាព ម៉ា ក្រូសេដ្ឋកិច្ច និងធានាសុខុមាលភាពសង្គម។ កាសន្ទនារបស់រដ្ឋមន្រ្តីទាំងពីររូប គឺសំ ដៅ រួមចំណែកក្នុងការអនុវត្តរាល់ការផ្តួចផ្តើមគំនិត គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋវៀតណាម៕

More