VOV WorldVOV World
រដ្ឋមន្ត្រី Tran Dai Quang បានចរចារជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា
02/11/2013 08:58
Vovworld-នាថ្ងៃទី១វិច្ឆិកា ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅឥណ្ឌា រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក Tran Dai Quang បានជួប​ចរចារ​ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ដាលោក Sushilkumar Shinde។
រដ្ឋមន្ត្រី Tran Dai Quang បានចរចារជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា
រដ្ឋមន្ត្រី Tran Dai Quang បានចរចារជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា (baotintuc.vn)         Vovworld-នាថ្ងៃទី១វិច្ឆិកា ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅឥណ្ឌា រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក Tran Dai Quang បានជួប​ចរចារ​ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ដាលោក Sushilkumar Shinde។ នៅការចរចារ​ លោក Sushilkumar Shinde បានអះអាងថា វៀតណាមដើរតួនាទីស្នូលក្នុងគោល​នយោបាយឆ្ពោះទៅខាងកើតរបស់ឥណ្ឌា សន្យានឹងខំប្រឹងប្រែងធ្វើអស់ពីកំលាំង​កាយចិត្តដើម្បីបង្កើននិងបើកទូលាយទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រជាមួយវៀត ណាមក្នុងវិស័យកសាងហេដ្ឋានរចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មានការទូតប្រជាជន​ ជាដើម។ ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងទ្វេភាគីអំពីការប័ត្យាប័ន។ នេះជាឯកសារកត្តិយុតសំខាន់បង្កលក្ខណៈ​សំរាប់​ស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយ​ប្រសិទ្ធភាពក្នុងការតស៊ូបង្កប្រឆាំងបទល្មើស ធានាសន្តិសុខសណ្ដាប់ធ្នាប់របស់​ ប្រទេស​នីមួយៗ រួមចំណែកការពារសន្តិភាពស្ថិរភាពនិងផលប្រយោជន៍របស់​ប្រជាជននៃប្រទេសទាំងពីរ៕

More