រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Stephen Smith មកបំពេញទស្សកិច្ចនៅវៀតណាម។
29/08/2012 11:15
VOV-ទទួលសេចក្តីអញ្ចើញរបស់រដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាមនាយឧត្តមសេនីយ៍ Phung Quang Thanh នាព្រឹកថ្ងៃទី២៩សីហារដ្ឋមន្ត្រីក្រសួង ការពារជាតិអូស្ត្រាលី Stephen Smith បានមកបំពេញ ទស្សនកិច្ចការងារនៅវៀតណាម។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Stephen Smith មកបំពេញទស្សកិច្ចនៅវៀតណាម។ VOV-ទទួលសេចក្តីអញ្ចើញរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត ណាមនាយឧត្តមសេនីយ៍ Phung Quang Thanh នាព្រឹកថ្ងៃទី២៩សីហារដ្ឋមន្ត្រី ក្រសួងការពារជាតិអូស្ត្រាលី Stephen Smith បានមកបំពេញទស្សនកិច្ចការងារ នៅវៀតណាម។ នេះជាដំណើរទស្សនកិច្ចនៅវៀតណាមជាផ្លូវការលើកទី៣ របស់រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីគិតតាំងពីរពេលប្រទេសទាំងពីរ បង្កើតទំនាក់ទំនងការពារជាតិនាឆ្នាំ១៩៩៩មក។ នៅជំនួនសន្ទនាជាមួយ មជ្ឈដ្ឋានអ្នកសារព័ត៌មានក្រោយពីបញ្ចប់ការចរចារនាព្រឹកថ្ងៃទី២៩សីហា រដ្ឋមន្ត្រីទាំងពីររូបបានលើកច្បាស់ថា វៀតណាមនិងអូស្ត្រាលីចែករំលែកបទ ពិសោធន៍ក្នុងការហ្វឹកហាត់របស់កំលាំងចំណាល ផ្លាស់ប្តូរបណ្ដាដំណើរ ទស្សនកិច្ចសុច័ន្ទៈរបស់នាវាកងទ័ពជើងទឹក។ ស្ដីពីស្ថានភាពសន្តិសុខដំបន់ រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី Stephen Smith បានសង្កត់ថាជំលោះណា មួយក៏ត្រូវបានដោះស្រាយដោយសន្តិវិធីផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិនិង អនុសញ្ញាអង្គការសហប្រជាជាតិអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ផងដែរ។ រីឯនាយឧត្តមសេនីយ៍ Phung Quang Thanh បានអះអាងថា វៀតណាមវាយ តំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់អូស្ត្រាលីក្នុងយន្តការធ្វើការរបស់សន្និសីទរដ្ឋមន្ត្រីការពារជាតិបណ្ដាប្រទេសអាស៊ានបើកទូលាយ (ADMM+)។ វៀតណាមស្វាគមនិងគាំទ្រការខំប្រឹងប្រែងរបស់អូស្ត្រាលីក្នុងការរក្សាជំរុញ សន្ដិភាពស្ថិរភាពការអភិវឌ្ឍន៍ក្នុងដំបន់និងលើពិភពលោក៕
Related





