រដ្ឋមន្ត្រីការទូតអាល្លឺម៉ង់៖ការចរចារនុយគ្លេអែរកំពុងស្ថិតក្នុងដំណាក់កាលសំរេចកំណត់
16/01/2015 11:19
(VOVworld) - រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ លោក Frank Walter Steinmeier បានជួបចរចារជាមួយ សមភាគីអ៊ីរ៉ង់លោក Mohammad Javad Zarif នៅរដ្ឋធានី បែកឡាំងរបស់អាល្លឺម៉ង់ស្ដីអំពីកម្មវិធីនុយគ្លេអែររបស់ Tehran។

(VOVworld) - រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់លោក Frank Walter Steinmeier បានជួបចរចារជាមួយសមភាគីអ៊ីរ៉ង់លោក Mohammad Javad Zarif នៅរដ្ឋធានី បែកឡាំងរបស់អាល្លឺម៉ង់ស្ដីអំពីកម្មវិធីនុយគ្លេអែររបស់ Tehran។ថ្លែងមតិជាមួយ មជ្ឈដ្ឋានអ្នកយកព័ត៏មានក្រោយជំនួបនេះ លោក Steinmeir បានឲ្យដឹងថា ភាគី ទាំង២ទទួលបានការយល់ដឹងរួម នោះគឺដំណើរការចរចារអំពីកម្មវិធីនុយគ្លេអែរ របស់អ៊ីរ៉ង់កំពុងស្ថិតក្នុងដំណាក់កាល់សំរេចកំណត់។តាមលោកថា មិនមាន ហេតុផលណាដើម្បីភាគីនានាបន្តអូសបន្លាយដំណើរការនេះឡើយ។លោក Steinmeir ក៏បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ត្រូវលុបចោលគោលដៅអភិវឌ្ឍន៍សព្វាវុធ នុយគ្លេអែរតាមរបៀបស្មោះត្រង់ងាយត្រួតពិនិត្យនិងយូរអង្វែង ដើម្បីប្ដូរយកអំពី បទដាក់ទណ្ឌកម្មទៅលើ Tehran នឹងត្រូវបានលុបចោលជាបណ្ដើរៗតាមរបៀប គួរឲ្យជឿទុកចិត្ត។ វង់ចរចារ១អំពីកម្មវិធីនុយគ្លេអែររបស់អ៊ីរ៉ង់ (រូបថត៖PressTV) រីឯខ្លួនវិញ រដ្ឋមន្រ្តីការទូតអ៊ីរ៉ង់លោក Javad Zarif បានបង្ហាញពីសុឆន្ទៈរបស់ ប្រទេសនេះ ដើម្បីទទួលបានសន្តិភាព សន្តិសុខនិងសមភាព។លោក Zarif វាយតំលៃខ្ពស់ចំពោះតួនាទីនិងការខំប្រឹងប្រែងរបស់អាល្លឺម៉ងក្នុងការជំរុញការ ចរចារអំពីកម្មវិធីនុយគ្លេអែររបស់អ៊ីរ៉ង់៕
Related





