VOV WorldVOV World
រដ្ឋមន្ត្រីការបរទេសអាមេរិកនិងរុស្ស៊ីពិភាក្សារាល់បញ្ហាអន្តរជាតិសំខាន់ៗ
11/03/2016 09:28
(VOVworld) – ស្ថានភាពនៅស៊ីរី ការអនុវត្តកិច្ចព្រមព្រៀង ទីក្រុង Minsk នៅ អ៊ុយក្រែន សភាពការណ៍នៅលីបង់និង យ៉េម៉ែនគឺជាប្រធានបទស្នូលក្នុងការចរ ចារតាមទូរស័ព្ទ នាថ្ងៃទី ១០ មិនា រវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីអាមេរិក លោក John Kerry។
រដ្ឋមន្ត្រីការបរទេសអាមេរិកនិងរុស្ស៊ីពិភាក្សារាល់បញ្ហាអន្តរជាតិសំខាន់ៗ
រដ្ឋមន្ត្រីការបរទេសអាមេរិកនិងរុស្ស៊ីពិភាក្សារាល់បញ្ហាអន្តរជាតិសំខាន់ៗ (Image: VNA) (VOVworld) – ស្ថានភាពនៅស៊ីរី ការអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk នៅ អ៊ុយក្រែន សភាពការណ៍នៅលីបង់និងយ៉េម៉ែនគឺជាប្រធានបទស្នូលក្នុងការចរ ចារតាមទូរស័ព្ទនាថ្ងៃទី ១០ មិនា រវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីអាមេរិក លោក John Kerry។ នៅការចរចារពោលខាង លើតាមការផ្តើមគំនិតរបស់អាមេរិក មន្ត្រីជាន់ខ្ពស់ទាំងនេះបន្តពិភាក្សរដ៏លំអិត វិធានការដោះស្រាយសង្គ្រាមស៊ីវិលនៅស៊ីរីដោយឈរលើបណ្ដាសេចក្តី សម្រេច ចិត្តរបស់ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. និងសកម្មភាពនៃភាគីទាំង ពីរក្នុងឋានៈ ជាប្រទេសប្រធានក្រុមអន្តរជាតិគាំទ្រស៊ីរី។ ភាគីទាំងពីរបាន សង្កត់ធ្ងន់ថា៖ គប្បី បង្កើនកិច្ចសហការថែមទៀតលើវិស័យោធារវាងអាមេរិក និងរុស្ស៊ីសំដៅជំរុញ ការប្រតិបត្តិមាត្រាឈប់បាញ់ ហើយបើកទូលាយការ ទាក់ទងផ្ទាល់ជំនួយមនុស្ស ធម៌សំរាប់ប្រជាពលរដ្ឋដែលកំពុងស្ថិតនៅតំបន់ ឡោមព័ទ្ធ។ ក្រៅពីនោះ ថ្នាក់ដឹកនាំទាំងនេះបានផ្តោតទៅលើការជួយ ឧបត្ថម្ភការខំប្រឹងប្រែងរបស់ អ.ស.ប. សំដៅបញ្ឈប់ជំលោះនៅយេម៉ែន និងចាប់ផ្តើមស្វែងរកវិធានការនយោ បាយយសំរាប់ប្រទេសនេះ។ លោក Lavrov និង លោក Kerry ក៏បានពិភាក្សា​អំពីបញ្ហាសំខាន់ៗផ្សេងៗទៀតផងដែរ៕​