រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការចិន
13/02/2012 08:50
(VOV WORLD)_ ទទួលសេចក្ដីអញ្ជើញរបស់ រដ្ឋមន្ត្រីការបរទេសចិន YangJiechi រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការចិន ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥កុម្ភះ។

(VOV WORLD)_ ទទួលសេចក្ដីអញ្ជើញរបស់ រដ្ឋមន្ត្រីការបរទេសចិន YangJiechi Giang Khua Chu រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការចិន ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥កុម្ភះ។ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសចិន YangJiechi (internet) នារសៀលថ្ងៃទី១២ កុម្ភះ នៅក្រុងប៉េកាំង (ចិន) រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានមានជំនួបសន្ទនាជាមួយ រដ្ឋមន្ត្រីការបរទេសចិន YangJiechi ។ ភាគីទាំងពីរបានពិនិត្យមើលឡើងវិញស្ថានភាពលើគ្រប់វិស័យ របស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយះពេលកន្លងទៅ និង បណ្ដាបញ្ហានៅ ក្នុងដំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ក៏ដូចជា បណ្ដាវិធានការជំរុញទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ សហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ចិន ក្នុងរយះពេលខាងមុខនេះ។ ភាគីទាំងពីរបានចាត់ទុកថា៖ ទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ វៀតណាម-ចិនបន្តបានអភិវឌ្ឈន៏យ៉ាងខ្លាំងក្លា សមស្របជាមួយផលប្រយោជន៏រួមរបស់ប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពថា៖ ក្រសួរការបរទេសនៃប្រទេសទាំងពីរ គប្បីបន្តបង្កើនការគួបផ្សំ ការផ្លាស់ប្តូរ និងជំនួបជាន់ខ្ពស់ ជំរុញការផ្លាស់ប្តូរការជួបប្រាស្រ័យមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ អំពីបញ្ហា ព្រំដែន ភាគីទាំងពីររួមជាមួយគ្នា ជំរុញបណ្ដាស្ថាប័នមាន សកម្មផ្លាស់ប្តូរយោបល់ ដើម្បីឆាប់ចុះហត្ថលេខា លើកិច្ចព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មសក្ដានុភាពទេសចរណ៏នៅដំបន់ល្បាក់ទឹក Ban Gioc និងកិច្ចព្រមព្រៀងអំពីបែបបទអោយនាវាចេញ ចូល ដោយសេរី នៅមាត់ទន្លេ Bac Luan ជាដើម។ អំពីបញ្ហាលើសមុទ្រ ភាគីទាំងពីរអះអាងថា៖ ដោះស្រាយរាល់ការខ្វែងគំនិតតាមការចរចារសន្តិភាព មិត្តភាពគោរពគ្នា និងយកចិត្តទុកដាក់ដល់ផលប្រយោជន៏របស់គ្នានិងផ្អែកទៅលើមូលដ្ឋានច្បាប់អន្តរជាតិ ពិសេសគឺ អនុសញ្ញារបស់អង្គការសហប្រជាជាតិ អំពីច្បាប់សមុទ្រ ១៩៨២ និង លើ ស្មារតី សេចក្ដីប្រកាសជាសាធារណះអំពី ក្រមប្រតិបត្តិសំរាប់ភាគីនានា នៅសមុទ្រខាងកើត( DOC ) ឆ្ពោះទៅ កសាងក្រមសិលធម៏នៃបញ្ហាសមុទ្រខាងកើត (COC)៕
Related
More




