រដ្ឋមន្ត្រីការបរទេសវៀតណាមចរចារតាមទូរស័ព្ទជាមួយដំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប
29/05/2014 11:30
Vovworld-រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានចរចារតាមទូរស័ព្ទជាមួយដំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខលោកស្រី Catherine Ashton។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh (VOV) Vovworld-រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានចរចារ តាមទូរស័ព្ទជាមួយដំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកគោល នយោបាយកិច្ចការបរទេសនិងសន្តិសុខលោកស្រី Catherine Ashton។ នៅការ ចរចារនារសៀលថ្ងៃទី២៩ឧសភា ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាន់ ខ្ពស់ក្នុងរយៈពេលខាងមុខ។ ភាគីទាំងពីរក៏អះអាងនឹងសកម្មជំរុញដើម្បីបញ្ចប់ ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម- EU (EVFTA) មុននឹង សន្និសីទជាន់ខ្ពស់ ASEM-10។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនិង ដំបន់ដែលយកចិត្តទុកដាក់ដូចគ្នាក្នុងនោះមានស្ថានភាពនាបច្ចុប្បន្ននៅសមុទ្រ ខាងកើត។ លោកស្រី Ashton បានស្នើរភាំគីទាក់ទិននានារួមគ្នាស្វែងរកដំណោះ ស្រាយសន្តិភាពនិងសហប្រតិបត្តិការ សមស្របនឹងច្បាប់អន្តរជាតិ ពិសេសគឺ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ១៩៨២ បន្តធានាសន្តិសុខ និងសេរីភាពនាវាចរណ៍៕
Related





