រដ្ឋមន្ត្រីក្រសួងការបរទេសបារាំងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
04/08/2013 07:42
ភាគីបារាំងបានគាំទ្រការដោះស្រាយជំលោះនៅលើសមុទ្រខាងកើត ដោយសន្តិវិធី

រដ្ឋមន្ត្រីក្រសួងការបរទេសបារាំងLaurent Fabius និងរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh (VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពី ថ្ងៃទី ៣ ដល់ថ្ងៃទី ៥ សីហា រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង លោក Laurent Fabius បានមានជំនួបសន្ទនាជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh នាថ្ងៃទី ៤សីហានៅរដ្ឋធានីហាណូយ។ នៅទីនេះ ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះ ទំនាក់ទំនងមិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាមនិងបារាំង ដែលបានអភិវឌ្ឍន៍យ៉ាងសកម្ម ក្នុងរយះពេលកន្លងទៅ។ ភាគីទាំងពីរបានប្រមូលផ្តុំពិភាក្សាអំពី រាល់វិធានការជាក់ស្ដែងដើម្បីជំរុញទំនាក់ ទំនងសហប្រតិបត្តិការ ពិសេសគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម… ជាដើម។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពី បញ្ហានៅក្នុងតំបន់និងអន្តរជាតិនានា ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា និងអះអាងថានឹងបន្តសហ ប្រតិបត្តិការនិងរួមសហការយ៉ាងជិតស្និទ្ធិនៅបណ្ដាវេទិកាក្នុងតំបន់និងអន្តរជាតិទៀត ផង។ ភាគីបារាំងបានគាំទ្រការដោះស្រាយជំលោះនៅលើសមុទ្រខាងកើត ដោយសន្តិវិធី ដោយផ្អែកទៅលើច្បាប់អន្តរជាតិ ធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ក្នុងតំបន់៕
Related






